ប្រសិនជាអ្នកមិនចង់ឲ្យបុរសម្នាក់ចាកឆ្ងាយពីអ្នក រឿងទាំង៧នេះ អ្នកគួរតែចៀសឲ្យឆ្ងាយ។ តើមានអ្វីខ្លះទៅ?

1.  នៅពេលដែលអ្នកវក់នឹងការងារពេក នឹងអាចធ្វើឲ្យបុរសមិនហ៊ាន ឬមិនចូលចិត្តនៅជិតអ្នកឡើយ ព្រោះអ្នកគ្មានពេលសម្រាប់ឲ្យគេ ដោយគិតតែពីការងារអ្នកតែប៉ុណ្ណោះ។ ដូចនេះ យូរទៅមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបាន។

2.  នៅពេលដែលអ្នកធ្វើឲ្យគេមានអារម្មណ៍ថានៅជាមួយអ្នកមានសម្ពាធខ្លាំង ក៏អាចធ្វើឲ្យគេចង់ចេញពីអ្នកដែរ។ ដូចនេះ អ្នកមិនគួររករឿងគេគ្រប់មុខទេ ទើបអាចការពារមនោសញ្ចេតនាអ្នកបានល្អ។

3.  នៅពេលដែលអ្នកតែងតែមានអារម្មណ៍ឆេវឆាវ និងមួលម៉ៅ ក៏ធ្វើឲ្យគេចាកឆ្ងាយពីអ្នកផងដែរ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យសប្បាយ ដើម្បីនៅជាមួយគេ នោះគេនឹងអាចទទួលបានអារម្មណ៍មួយនេះផងដែរ។

4.  អ្នកមិនគួរតោងគេជាប់ពេកនោះទេ ព្រោះអាចធ្វើឲ្យគេធុញនឹងអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកពេលឲ្យគ្នាខ្លះ ទើបអាចរស់នៅជាមួយគ្នាបានសុភមង្គល។

5.  នៅពេលដែលអ្នករំពឹងខ្ពស់ពេកទៅលើបុរសម្នាក់ នឹងធ្វើឲ្យមនុស្សប្រុសម្នាក់នោះ មិនហ៊ាននៅជិតអ្នកឡើយ ព្រោះគេខ្លាចមិនអាចធ្វើបានតាមអ្វីដែលអ្នករំពឹង។

6.  នៅពេលដែលអ្នករអ៊ូច្រើន នឹងធ្វើឲ្យបុរសមិនចូលចិត្តនៅជិតអ្នកទេ ព្រោះគេចង់នៅជិតមនុស្សដែលគេស្រឡាញ់ មិនចង់នៅជិតនារីដែលរអ៊ូច្រើនដូចជាម៉ាក់គេទេ។ ដូចនេះ អ្នកគួរតែចាកឲ្យឆ្ងាយនូវទង្វើទាំងនេះ ទើបអាចធ្វើឲ្យអ្នកអាចរក្សាបុរសម្នាក់បានជាប់៕