ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលបុរសធ្វើឲ្យនារីមិនពេញចិត្តខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលបុរសនិយាយជាមួយនារីបណ្តើរ ហើយចុចទូរស័ព្ទបណ្តើរ មិនយកចិត្តទុកដាក់ក្នុងសន្ទនា នោះមនុស្សស្រីមិនចូលចិត្តឡើយ ព្រោះអ្នកមិនបានយកចិត្តទុកដាក់ស្តាប់គេ។
- បុរសដែលមើលដើមទ្រូងនារីច្រើនជាងមើលមុខ ក៏នារីមិនពេញចិត្តដែរ ព្រោះចរិតបុរសបែបនេះ ដូចជាព្រាននារីអញ្ចឹង។
- នៅពេលដែលមនុស្សប្រុសម្នាក់ តែងតែសរសើរនារីផ្សេងនៅចំពោះមុខរបស់ខ្លួន ក៏ធ្វើឲ្យមនុស្សស្រីស្អប់ដែរ ព្រោះអ្នកមិនបានទុកគេសំខាន់ក្នុងចិត្ត។
- នៅពេលដែលបុរសអង្គុយកន្ទេកជើងធំពេក ក៏ធ្វើឲ្យនារីមិនពេញចិត្តដែរ។
- តាមពិតជាការណាត់ជួបធម្មតាទេ ប៉ុន្តែបុរសបែរជានាំមិត្តភក្តិមកជាមួយ។ ទង្វើបែបនេះ នឹងធ្វើឲ្យនារីមិនពេញចិត្តជាខ្លាំង។
- នៅពេលដែលបុរសភ្លេចនូវថ្ងៃសំខាន់ នឹងធ្វើឲ្យនារីខឹងជាខ្លាំង ព្រោះសូម្បីតែថ្ងៃខែក៏អ្នកអាចភ្លេចបានដែរ មានន័យថាគេមិនសំខាន់ក្នុងចិត្តអ្នកឡើយ។
- នៅពេលដែលបុរសបង្ខំនារីឲ្យទៅផ្ទះញ៉ាំបាយជាមួយគេ ហើយទៅដល់នោះបែរជាទុកគេចោល មិនខ្វាយខ្វល់ នោះនារីនឹងស្អប់ខ្លាំង ហើយអាចដើរដល់ផ្លូវបំបែកបានយ៉ាងងាយជាទីបំផុត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)