ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីផ្លែចេក។ តើមានអ្វីខ្លះទៅ?

1.  នៅពេលដែលអ្នកពិសារផ្លែចេកនេះចំនួនមួយផ្លែក្នុងមួយថ្ងៃ នោះវានឹងអាចជួយការពារក្រពះអ្នកឲ្យមានសុខភាពល្អ មិនងាយកើតមានបញ្ហាឡើយ។

2.  នៅក្នុងផ្លែចេកនេះ មានផ្ទុកសារធាតុដែលអាចជួយឲ្យរាងកាយអ្នកអាចបញ្ចេញជាតិពុលចេញមកក្រៅតាមរយៈការបត់ជើងតូច។ ដូចនេះ អ្នកអាចញ៉ាំមួយថ្ងៃចំនួនមួយផ្លែបាន។

3.  ក្រោយពេលដែលអ្នកញ៉ាំចេកនេះរួច អ្នកនឹងមិនសូវមានអារម្មណ៍ថាឃ្លាននោះទេ។ ដូចនេះ អ្នកនឹងមិនសូវពិសារអាហារច្រើនដែលអាចធ្វើឲ្យអ្នកធាត់ឡើយ។

4.  ក្រោយពេលដែលអ្នកបរិភោគចេកនេះរួច វានឹងជួយធ្វើឲ្យក្រពះអ្នករំលាយអាហារបានល្អ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយប្រឈមមុខនឹងជំងឺទល់លាមកនោះទេ។

5.  នៅក្នុងចេកនេះ មានសារធាតុដែលអាចជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយអ្នក។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងមានផ្ទុកជាតិខ្លាញ់ខ្ពស់ក្នុងរាងកាយនោះទេ។

6.  ក្រោយពេលដែលអ្នកពិសារចេករួច វានឹងអាចជួយបំបាត់អារម្មណ៍នឿយហត់។ ម្យ៉ាងទៀត បើអ្នកតែងឈឺសាច់ដុំក្រោយហាត់ប្រាណរួច អ្នកក៏អាចញ៉ាំចេកនេះដែរ នោះវានឹងអាចធ្វើឲ្យអ្នកបាត់នូវអាការៈឈឺទាំងនោះ។

7.  ប្រសិនជាអ្នកមានអារម្មណ៍ស្មុគស្មាញ អ្នកអាចពិសារចេកនេះបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយចិត្តបានក្រោយពេលដែលញ៉ាំរួច។

8.  បើអ្នកគេងមិនលក់ អ្នកអាចពិសារចេកចំនួនមួយផ្លែមុនចូលគេងបាន នោះអ្នកនឹងអាចគេងលក់ស្រួលជាមិនខានឡើយ។

9.  នៅក្នុងចេកនោះក៏មានផ្ទុកសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមអ្នកផងដែរ។ ដូចនេះ អ្នកដែលមានជំងឺទឹកនោមផ្អែម អាចបរិភោគផ្លែចេកនេះបាន។

10. ជាតិស្ករក្នុងរាងកាយអ្នកនឹងមានលំនឹងក្រោយពេលដែលអ្នកពិសារចេកចំនួនមួយផ្លែក្នុងមួយថ្ងៃ។

11. ប្រសិនជាអ្នកមានជំងឺខ្វះឈាម ចេកនេះក៏អាចជួយអ្នកបានដែរ ដោយជួយប៉ូវឲ្យឈាមអ្នកគ្រប់វិញ។

12. ផ្លែចេកនេះ នឹងអាចជួយធ្វើឲ្យភ្នែកអ្នកភ្លឺបាន មិនងាយម្ញូបនោះទេ។ ជាពិសេស អ្នកដែលមានភ្នែកតែងតែស្ងួត ក៏ចេកនេះអាចជួយបានដែរ។

13. ផ្លែចេក នឹងអាចជួយរាងកាយអ្នកឆាប់ស្រូបយកកាល់ស្យូមបាន។ ដូចនេះ ឆ្អឹងអ្នកនឹងមានភាពរឹងមាំផងដែរ។

14. ក្រោយពេលដែលអ្នកញ៉ាំផ្លែចេកនេះរួច នោះអ្នកនឹងអាចមានកម្លាំងពេញខ្លួន ដើម្បីបំពេញការងារ ដោយធ្វើឲ្យការងារអ្នកអាចទទួលបានផលខ្ពស់ផងដែរ។

15. ជំងឺផ្សេងៗ និងជំងឺមហារីកនឹងឃ្លាតឆ្ងាយពីអ្នក ក្រោយពេលដែលអ្នកពិសារផ្លែចេកចំនួនមួយជារៀងរាល់ថ្ងៃ៕