សកម្មភាពដ៏សំខាន់បំផុតមួយដែលជួយឲ្យមនុស្សយើងមានសុខភាពល្អជាប់រហូតនោះគឺការគេង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទោះបីជាយ៉ាងណាក៏ដោយ ការគេងមានសារៈសំខាន់ដូចគ្នានឹងការញ៉ាំអាហារដែរ ហើយនៅពេលយើងគេងមិនគ្រប់គ្រាន់ វាពិតជាបង្កជាបញ្ហាដល់សុខភាពយើងច្រើនណាស់។
ការសិក្សាមយយបានបង្ហាញថា កាលណាមនុស្សយើងគេងមិនស្លៀកសម្លៀកបំពាក់ទាំងអស់តែម្តង នោះពួកគេនឹងមានភាពស្និទ្ធស្នាលកាន់តែល្អជាមួយដៃគូ ហើយក៏ជួយជំរុញដល់អារម្មណ៍នៃសុភមង្គល បន្ថយសម្ពាធឈាម ពង្រឹងប្រព័ន្ធភាពស៊ាំ និងបន្ថយអារម្មណ៍ថប់ៗទៀតផង។
ការគេងដោយមិនស្លៀកសម្លៀកបំពាក់គេងអ្វីទាំងអស់នឹងជួយផ្តល់អារម្មណ៍យ៉ាងល្អ ព្រមទាំងផ្តល់ជាសុខភាពកាន់តែល្អបន្ថែមទៀតដូចជា៖
មានផាសុកភាព
ពេលដែលអ្នកគេងដោយគ្មានសម្លៀកបំពាក់ អ្នកនឹងមិនចង់ងាកទៅរកទម្លាប់នៃការគេងមានសម្លៀកបំពាក់ទៀតទេ ព្រោះអ្នកចង់ឲ្យរាងកាយមានអារម្មណ៍ថាមានផាសុកភាព។ អ្នកនឹងចូលចិត្តអារម្មណ៍មួយដែលគ្មានខោក្នុង អាវទ្រនាប់ និងសម្លៀកបំពាក់ខាងក្រៅទៀតហើយ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ថាសប្បាយចិត្តជាងមុន និងធូរអារម្មណ៍ជាងមុនទៅទៀត។
គេងលក់កាន់តែស្រួល
មនុស្សភាគច្រើនដែលស្លៀកសម្លៀកបំពាក់ហើយគេង ត្រូវប្រឈមនឹងស្ថានភាពមួយនៅលើគ្រែជាពិសេសភាពទើសអ្វីមួយនៃរាងកាយ ឬក្រណាត់ខោអាវចូលកល់ខ្នង ឬសង្កត់ក្បាលពោះជាដើម ជាហេតុនាំឲ្យភ្ញាក់ពីគេង ឬសុបិន្តអាក្រក់តែម្តង។
ល្អចំពោះសុខភាពស្បែក
ការគេងដោយគ្មានសម្លៀកបំពាក់នឹងជំរុញដល់សុខភាពស្បែកដោយសារតែស្បែកអាចមានពេលដកដង្ហើមបានយ៉ាងស្រួល។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា ប្រដាប់ភេទអ្នកនឹងមានខ្យល់ដង្ហើមចេញចូល ព្រមទាំងជំរុញដល់សុខភាពផ្លូវភេទថែមទៀត។ ក្រៅពីនេះ វានឹងកាត់បន្ថយការប្រឈមនឹងជំងឺស្បែកផង។
សម្រួលដល់អ័រម៉ូន Cortisol
នៅពេលអ្នកគេង អ័រម៉ូនមួយនេះនឹងជួយថែរក្សាសីតុណ្ហភាពរាងកាយក្នុងកម្រិតមួយខ្ពស់បំផុត។ ដូច្នេះបើសិនជាអ្នកគេងក្នុងសភាពក្តៅពេក អ័រម៉ូនមួយនេះនឹងឡើងខ្ពស់ក្រោយពីអ្នកភ្ញាក់ពីគេង។ ហេតុដូច្នេះហើយទើបធ្វើឲ្យប្រឈមខ្លាំងនឹងការថប់អារម្មណ៍ ឃ្លានញ៉ាំអាហារ ឡើងទម្ងន់ និងមានបញ្ហាជាច្រើនផ្សេងទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះការគេងមិនមានសម្លៀកបំបាក់អាចផលិត និងសម្រួលដល់អ័រម៉ូន Cortisol បានយ៉ាងល្អ។
មានតុល្យភាពចំពោះអ័រម៉ូនលូតលាស់និង Melatonin
ការគេងមិនមានសម្លៀកបំពាក់អាចជួយរាងកាយសម្រួលដល់អ័រម៉ូន Melatonin និង លូតលាស់បាន ដែលវាទាំងពីរនេះនឹងទៅបន្ថយភាពចាស់ និងមានសារៈសំខាន់ណាស់សម្រាប់សុខភាពល្អ៕