ដោយសារតែមានវិធីសាស្រ្តពន្យាកំណើតច្រើនពេក ទើបធ្វើឲ្យមនុស្សភាគច្រើនមានការយល់ច្រឡំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែអ្វីដែលសំខាន់នោះគឺត្រូវដឹងថាជម្រើសមួយណាដែលឆ្លាតវ៉ៃបំផុតចំពោះអ្នក។
ថ្នាំពន្យាកំណើតបែប Combination Pills
ថ្នាំពន្យាកំណើតប្រភេទនេះគឺជាថ្នាំមួយប្រភេទដែលមានផ្សំគ្នាដោយអ័រម៉ូនពីរចូលគ្នា ហើយក៏ជាថ្នាំពន្យាកំណើតប្រើប្រាស់ញឹកញាប់បំផុតផងដែរ។ វានឹងមានប្រសិទ្ធភាពរហូតដល់ ៩៩ភាគរយនៅពេលប្រើប្រាស់បានត្រឹមត្រូវ។ ថ្នាំមួយនេះក៏ល្អបំផុតក្នុងព្យាបាលអាការៈរដូវមកមិនទៀង និងក្តៅក្រហាយពេញខ្លួនផងដែរ។
ថ្នាំពន្យាកំណើតបែប Progestin-only Pills
ថ្នាំប្រភេទ Combination Pills ប្រហែលជាមិនស័ក្តិសមសម្រាប់ស្រ្តីដែលជក់បារី ជំងឺទឹកនោមផ្អែម និងអ្នកជំងឺបេះដូងឡើយ។ ការប្រើថ្នាំប្រភេទ Progestin-only Pills គួរតែប្រើជារៀងរាល់ថ្ងៃ និងទៀងទាត់ពេលវេលាបំផុត។ ថ្នាំនេះមានអ័រម៉ូនតែមួយមុខគត់គឺ ប្រូជេស្តេរ៉ូន។
ថ្នាំពន្យាកំណើតបន្ទាន់
មូលហេតុដែលគេឲ្យឈ្មោះវាថាជាថ្នាំពន្យាកំណើតបន្ទាន់នេះ ដោយសារតែស្រ្តីមិនបានប្រើវិធីពន្យាកំណើតអ្វីទាំងអស់មុនពេលរួមភេទ ដូច្នេះ ពួកគេអាចប្រើវាបានក្នុងករណីរួមភេទដោយចៃដន្យ និងមិនចង់មានផ្ទៃពោះ។ ថ្នាំនេះមានប្រសិទ្ធភាពល្អបំផុតបើសិនជាប្រើប្រាស់ក្រោយពីរួមភេទរួចមុន ៧២ម៉ោង។
បង់បិទស្បែក
នៅពេលបង់បិទស្បែកពន្យាកំណើតនេះបិទលើស្បែកពោះ ដៃ ឬកំប៉េះគូថហើយ មានន័យថាអ្នកត្រូវបានការពារមិនឲ្យមានផ្ទៃពោះបានពេញមួយសប្តាហ៍។ ដោយសារតែបង់នេះទំនងជាបញ្ចូលអ័រម៉ូនប្រូជេស្តេរ៉ូនទៅក្នុងខ្លួនច្រើនជាងថ្នាំគ្រាប់នោះ អ្នកប្រហែលជាត្រូវការប្រើវិធីសាស្រ្តមួយផ្សេងទៀតហើយបើសិនជាមិនចង់ប្រឈមខ្លាំងនឹងបញ្ហាកំណកឈាមទេ។
ស្រោមអនាម័យស្រ្តី
អ្វីដែលល្អបំផុតសម្រាប់ស្រោមអនាម័យស្រ្តីនោះគឺថា វាប្រហែលជាជួយបង្ការជំងឺកាមរោគបានច្រើនជាងការបង្ការមានផ្ទៃពោះ។ ស្រោមអនាម័យនេះត្រូវការប្រើប្រាស់មុនពេលរួមភេទប្រហែល ៨ម៉ោងសិន។
ស្រោមអនាម័យបុរស
វាមិនខុសគ្នានឹងស្រោមអនាម័យស្រ្តីឡើយត្រង់ថា ស្រោមអនាម័យបុរសអាចការពារមិនឲ្យមានផ្ទៃពោះ និងជំងឺកាមរោគ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានបញ្ហាប្រតិកម្មនឹងជាតិជ័ររបស់ស្រោមអនាម័យនេះប្រហែលជាត្រូវជ្រើសរើសវិធីពន្យាកំណើតផ្សេងវិញហើយ។
ដាក់កងក្នុងស្បូន
កងដាក់ក្នុងស្បូនត្រូវបានបង្កើតឡើងដោយទងដែង ដែលអាចដាក់បញ្ចូលក្នុងស្បូនបានតាមរយៈការវះកាត់។ កងនេះអាចជួយការពារមិនឲ្យមេជីវិតឈ្មោលជួបជាមួយមេជីវិតញីបានយ៉ាងល្អ។ អ្នកជំនាញនិយាយថា ការដាក់កងក្នុងស្បូនមានប្រិសិទ្ធភាពរហូតដល់ ៩៩ភាគរយ និងនៅតែមានគុណភាពប្រើប្រាស់រហូតដល់ ១០ឆ្នាំឯណោះ។
បញ្ឈប់លទ្ធភាពអាចមានផ្ទៃពោះតែម្តង
ការបញ្ឈប់លទ្ធភាពអាចមានផ្ទៃពោះនេះមានន័យថា ទាំងបុរស និងស្រ្តីគឺត្រូវតែអា។ ចំពោះបុរសតម្រូវឲ្យធ្វើ Vasectomy ឬហៅថាគ្រាវ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ស្រ្តីវិញគឺតម្រូវឲ្យចង់ដៃស្បូន។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះមិនមែនជាជម្រើសដ៏ល្អបំផុតនោះទេបើសិនជាអ្នកនៅតែមានគម្រោងចង់យកកូននៅថ្ងៃណាមួយបន្តទៀត៕