Join with Health.com.kh on Telegram

ក្នុងចំណោមបុរសប្រាំពីរនាក់ប្រហែលជាមានម្នាក់នឹងប្រាប់ថា ពួកគេទៅជួបគ្រូពេទ្យដោយសារតែមានជំងឺមហារីកក្រពេញប្រូស្តាត។ ដូច្នេះយើងអាចនិយាយថា ជំងឺនេះមានការកើតឡើងញឹកញាប់ណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានកត្តាប្រឈមមុខច្រើនណាស់របស់ជំងឺមហារីកក្រពេញប្រូស្តាត ដែលអ្នកគួរតែដឹង និងប្រាប់ដល់ខ្លួនឯងផង ដើម្បីអាចរកវិធីគ្រប់យ៉ាងក្នុងការបង្ការវា។ 

ខាងក្រោមនេះគឺជាកត្តាប្រឈមមុខរបស់ជំងឺមហារីកក្រពេញប្រូស្តាតដែលអ្នកមិនអាចគ្រប់គ្រងបានទេ៖ 

  • អាយុ៖ ចាប់ពី ៦០ភាគរយឡើងទៅនៃជំងឺមហារីកក្រពេញប្រូស្តាតទាំងអស់គឺកើតលើបុរសអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ 
  • ជាតិសាសន៍៖ បុរសដែលប្រឈមខ្ពស់នឹងមហារីកក្រពេញប្រូស្តាតជាងគេគឺបុរសជនជាតិអាហ្វ្រិកកាត់អាមេរិក និងអំបូរជនជាតិអាហ្វ្រិកតែម្តង។ 
  • ប្រវត្តិគ្រួសារ៖ បើសិនជាអ្នកមានសាច់ញៀតកើតជំងឺមហារីកក្រពេញប្រូស្តាត អ្នកទំនងជាអាចមានជំងឺនេះដែរហើយ។ 

ទោះបីជាយ៉ាងណាក៏ដោយ វាក៏មានកត្តាប្រឈមមុខផ្សេងៗទៀតនៃជំងឺមហារីកក្រពេញប្រូស្តាតដែលអ្នកអាចគ្រប់គ្រងបាន។ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការរស់នៅដោយគ្មានភាពសកម្មរាងកាយ អាចជាដើមហេតុដ៏ចំបងមួយនៃជំងឺជាច្រើន។ តើអ្នកមានដឹងទេថា វាក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកកើតជំងឺមហារីកក្រពេញប្រូស្តាតដែរទេ? យោងទោតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា របៀបរសស់នៅបែបស៊ីដេកៗមិនត្រឹមតែជាកត្តាប្រឈមនឹងមហារីកក្រពេញប្រូស្តាតទេ ប៉ុន្តែមហារីកជាច្រើនប្រភេទផ្សេងៗទៀតក៏អាចកើតឡើងបានដែរ។ 

របបអាហារដែលមានជាតិខ្លាញ់ច្រើនគឺប៉ះពាល់ដល់សុខភាពណាស់។ អ្នកជំនាញខាងការងារវេជ្ជសាស្រ្តបានឲ្យដឹងថា វាគឺជាដើមហេតុមួយនាំឲ្យប៉ះពាល់ដល់ក្រពេញប្រូស្តាតនៅថ្ងៃអនាគត់។ យកល្អគួរតែជំនួសអាហារទាំងនេះជាមួយនឹងបន្លែ និងផ្លែឈើឲ្យបានច្រើនវិញទើបចៀសផុតពីគ្រោះថ្នាក់លើក្រពេញប្រូស្តាត។ 

ការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតត្រូវបានពិភាក្សាយូរមកហើយដែលវាជាប់ាក់ទងនឹងការធាត់ជ្រុល។ យកល្អអ្នកគួរតែព្យាយាមសម្រកទម្ងន់ខ្លះព្រោះការធាត់ពេកមិនគ្រាន់តែធ្វើឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាតទេ តែក៏បង្កជាបញ្ហាធ្ងន់ធ្ងរផ្សេងៗទៀតកាន់តែច្រើនដែរ។ 

យោងទៅតាមការសិក្សាមួយចំនួនបានឲ្យដឹងថា ការប៉ះពាល់នឹងពន្លឺសប្បិនិមិត្តដែលចេញពីឧបករណ៍ទំនើបៗនាពេលបច្ចុប្បន្នដូចជា ទូរស័ព្ទឆ្លាតវ៉ៃ និងថាប្លេតនៅពេលគេងអាចប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកក្រពេញប្រូស្តាតបានដែរ។ នេះដោយសារតែវាទៅបន្ថយការផលិតសារធាតុ Melatonin ដែលយូរទៅនឹងបង្កជាមហារីកក្រពេញប្រូស្តាត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

វាមិនមែនជារឿងអាថ៌កំបាំងឡើយដែលថា ការជក់បារីគឺជាទម្លាប់មួយដែលអាចបង្កើនការកើតជាជំងឺច្រើនប្រភេទ។ មានការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា ការជក់បារីមិនគ្រាន់តែបង្កជាមហារីកក្រពេញប្រូស្តាតទេ តែក៏បង្កជាមហារីកផ្សេងៗទៀតជាច្រើនដែរដូចជា មហារីកមាត់ បំពង់ក និងសួត៕