អ្នកប្រហែលជាចង់ដឹងហើយថាធ្វើម៉េចទើបដឹងថារបត់ឈាមរត់ក្នុងខ្លួនមានដំណើរការណ៍មិនល្អទៅ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីរកឲ្យឃើញពីរឿងនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាអ្នកសម្គាល់ឃើញមានអាការៈស្ពឹកៗ និងឈឺឈៀបៗនៅដៃជើង សីតុណ្ហភាពចុះត្រជាក់ និងឡើងពណ៌ក្រហមលើស្បែកនោះ វាពិតជាទំនងថាអ្នកមានរបត់ឈាមរត់មិនល្អហើយ។
រឿងនេះប្រហែលស្តាប់មើលទៅធ្វើឲ្យអ្នកពីបាកយល់ហើយ ប៉ុន្តែបញ្ហានេះងាយស្រួលដោះស្រាយទេ ហើយវាក៏មិនគ្រោះថ្នាក់អ្វីដែរបើសិនជាអ្នកព្យាបាលទាន់ពេលវេលា។
អាការៈរបត់ឈាមរត់មិនបានល្អ
- ប្រែប្រួលសីតុណ្ហភាពនៅតាមចុងដៃចុងជើង
- រមួលសាច់ដុំ ឬហៅថារមួលក្រពើ
- ស្ពឹក ឬឈឺឈៀបៗនៅចុងដៃចុងជើង
- មានការបង្ករោគនៅស្បែក ដាច់ដោច ឬមានដំបៅដែលមិនងាយជា
- ស្បែកប្រែពណ៌ (ក្រហម ខៀវ និងស្វាយ)
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗទៅបើសិនជាអ្នកធ្លាប់មានរោគសញ្ញាដូចបាននិយាយបញ្ជាក់ពីខាងលើនេះ។ ចូរប្រាកដថា អ្នកបានព្យាបាលបញ្ហានេះហើយ ព្រោះបើសិនជាទុកយូរ វាអាចបង្កជាបញ្ហាកាន់តែធំ រហូទដល់អាចកាន់អាវៈយវៈទៀតក៏មានដែរ។
ដំណោះស្រាយសម្រាប់របត់ឈាមរត់មិនបានល្អ
- ជួបជាមួយអ្នកជំនាញខាងព្យាបាលដោយម៉ាស្សាដើម្បីពង្រឹងដល់របត់ឈាមរត់ឡើងវិញ
- ញ៉ាំខ្ទឹមសឲ្យបានច្រើន
- ចៀសវាងការញ៉ាំសាច់ក្រហម
- ចៀសវាងផលិតផលមានជាតិកាហ្វេអ៊ីន
- ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម
- ញ៉ាំអាហារសម្បូរជាតិវីតាមីន E ព្រោះវានឹងផ្តល់ផលល្អដល់ជាលិកា
- បន្ថែមរបបអាហារសម្បូរជាតិសរសៃ
- ពិគ្រោះជាមួយគ្រូពេទ្យអំពីទម្ងន់របស់អ្នកថាស្ថិតក្នុងទម្ងន់មានសុខភាពល្អហើយឬនៅ
- ចៀសវាងភាពតានតឹងក្នុងអារម្មណ៍
- ចៀសវាងការដាក់សម្ពាធទៅលើសន្លាក់ កែងដៃ កជើង និងជង្គងយូរ ព្រោះវាអាចកាត់ផ្តាច់របត់ឈាមរត់បាន
- ការនៅក្នុងបន្ទប់ស៊ូណា ត្រាំទឹកក្តៅទឹកត្រជាក់អាចជួយបញ្ហាទាំងនេះបាន
- ហាត់ប្រាណកាន់តែច្រើនកាន់តែមានប្រយោជន៍
- ញ៉ាំទឹកឲ្យបានច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកកំពុងតែមានបញ្ហារបត់ឈាមរត់មិនល្អហើយ វិធីសាស្រ្តខាងលើនេះអាចនឹងជួយអ្នកបាន៕