ភាពជ្រីវជ្រួញ និងការចាស់ទៅតាមអាយុ គឺជារឿងពីរយ៉ាងដែលមានទំនាក់ទំនងគ្នា ហើយមនុស្សជាច្រើនស្ទើរតែជុំវិញពិភពលោក ជាពិសេសមនុស្សស្រីកំពុងតែមានការព្រួយបារម្ភជាខ្លាំងអំពីរឿងនេះ ដូច្នេះពួកគេក៏ត្រូវទិញផលិតផលថែរក្សាស្បែកថ្លៃៗដើម្បីព្យាបាល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ពេលខ្លះការចំណាយលុយច្រើនមិនប្រាកដថាទទួលបានជោគជ័យនោះទេ។ ដូច្នេះហើយខ្ញុំសូមណែនាំរូបមន្តងាយធ្វើមួយប្រភេទដែលមានប្រសិទ្ធភាពក្នុងការបំបាត់ស្នាមជ្រីវជ្រួញក្នុងរយៈពេល ១សប្តាហ៍។
គ្រឿងផ្សំ៖
- ជែលវ៉ាសាលីន ២ស្លាបព្រាកាហ្វេ
- ប្រេងអូលីវ ១ស្លាបព្រាបាយ
- ស៊ុតពណ៌លឿង ១គ្រាប់
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ផ្លែប័រទុំមួយផ្លែ (ច្របាច់ទៅទន់)
របៀបអនុវត្ត៖
ដំបូងឡើយអ្នកត្រូវកម្តៅជែលវ៉ាសាលីនឲ្យក្តៅរយៈពេលពីរបីនាទីសិន។ បន្ទាប់មក យកវាចេញពីភ្លើង ហើយដាក់ស៊ុត ទឹកឃ្មុំ និងប្រេងអូលីវចូលបន្ថែម ហើយលាយវាឲ្យសប់ល្អ។ ពេលនេះអ្នកអាចទុកវា ៥នាទីចោលសិន។
បន្ទាប់មក ចូរលាងមុខឲ្យស្ងាត និងជូតឲ្យស្ងួត មុនពេលលាបល្បាយនេះលើមុខ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកត្រូវតែលាបល្បានេះលើមុខ ហើយម៉ាស្សាវាថ្នមៗជារវង្វង់ និងទុកចោល ៣០នាទីមុនលាងជម្រះចេញ។ អ្នកនឹងមើលឃើញលទ្ធផលក្នុងរយៈពេលមួយ សប្តាហ៍ក្រោយ នៅពេលធ្វើវាមួយថ្ងៃម្តង ជារៀងរាល់ថ្ងៃ៕