ប៉ោម ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមនិងកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើង។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ការរួមបញ្ចូលផ្លែប៉ោមក្នុងរបបអាហារប្រចាំថ្ងៃអាចជួយរក្សាសុខភាពរាងកាយបានយ៉ាងប្រសើរជៀសផុតពីជំងឺផ្សេងៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍គួរអោយភ្ញាក់ផ្អើលនៃផ្លែប៉ោម
ប្រសិនបើអ្នកមិនទម្លាប់ទទួលទានផ្លែឈើទេនោះ ចូររួមបញ្ចូលវាក្នុងអាហារពេលព្រឹក ៖
១. ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ប៉ោម គឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
២. បង្កើនការរំលាយអាហារ
ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាពិបាករំលាយអាហារ ចូរទទួលទានប៉ោមខៀវមួយផ្លែ។ តាមរយៈអង់ស៊ីមផ្សេងៗដែលមានផ្ទុក ប៉ោមជួយដោះស្រាយបញ្ហារំលាយអាហារបានយ៉ាងឆាប់រហ័សនិងប្រកប
ដោយប្រសិទ្ធិភាពខ្ពស់។
៣. ទប់ស្កាត់ជំងឺ Alzheimer’s ឬជំងឺភ្លេចភ្លាំង
ផ្លែប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ រួមទាំង polyphenols ដែលជួយការពារកោសិកាខួរក្បាលនិងអាចទប់ស្កាត់ហានិភ័យនៃជំងឺភ្លេចភ្លាំង ឬAlzheimer’sគួរអោយកត់សម្គាល់។
៤. ទប់ស្កាត់ដោះស្រាយអាការៈទល់លាមក
ប៉ោមជាប្រភពដ៏ប្រសើរនៃជាតិសសៃ dietary ដែលជួយសម្រួល និងគ្រប់គ្រងចលនាពោះវៀន រួមទាំងប្រព័ន្ធរំលាយអាហារទាំងមូល។ ដូច្នេះអ្នកនឹងជៀសផុតពីអាការៈទល់លាមក ក៏ដូចជាបញ្ហាពិបាករំលាយអាហារ។
៥. បន្សាបជាតិពុលក្នុងថ្លើម
ផ្លែប៉ោមមានផ្ទុកនូវសារធាតុចិញ្ចឹមនិងជាតិរ៉ែល្អៗជាច្រើនសម្រាប់សុខភាពរួមបញ្ចូលទាំងវីតាមីន C សារធាតុប្រឆាំងអុកស៊ីតកម្មនិងបាក់តេរីដែលជួយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់
តេរីល្អជំនួសវិញដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ។ ព្យាយាមទទួលទានផ្លែប៉ោមមួយថ្ងៃ ១ ផ្លែ អ្នកអាចទទួលទានទឹកផ្លែប៉ោមក៏បាន ប៉ុន្តែកុំបន្ថែមស្ករ។
៦. ទប់ស្កាត់ការរលាកក្នុងរាងកាយ
ប៉ោមមានផ្ទុកសម្បូរទៅដោយសារធាតុ anthocyanins និងសារធាតុ quercetin ដែលមានប្រសិទ្ធិភាពទប់ស្កាត់ប្រយុទ្ធប្រឆាំងការរលាកគួរអោយកត់សម្គាល់។
៧. បង្កើនសុខភាពបេះដូង
ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរគួរអោយកត់សម្គាល់។
៨. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក
សារធាតុប្រឆាំងអុកស៊ីតកម្ម flavonoidsជ ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកផ្លែប៉ោមស្រស់អាចជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត ពោះវៀនធំ ស្បែក ក៏ដូចជាមហារីកសុដន់។
៩. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំជៀសផុតពីេរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ប្រតិកម្មអាឡែកស៊ី និងក្អកជាដើម។
១០. កាត់បន្ថយហានិភ័យនៃជំងឹខ្សោយតម្រងនោម
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលមានប្រសិទ្ធិភាពកម្ចាត់ជាតិពុលពីបំពង់រំលាយអាហារនៅមុនពេលរាងកាយ ហើយដំណើរការនេះជួយសម្រាលបន្ទុកលើតម្រងនោម។ ផ្លែប៉ោមក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល និងការរលាកផ្សេងៗក្នុងរាងកាយផងដែរ៕