អាការៈឈឺសសៃបង្កផលប៉ះពាល់ដល់មនុស្សជាច្រើន។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) អាការៈនេះអាចកើតឡើងដោយសារជំងឺសសៃ sciatica ជំងឺទឹកនោមផ្អែម ឬបញ្ហាសុខភាពផ្សេងៗទៀតដែលបណ្ដាលអោយមានការខូចខាតដល់សសៃប្រសាទ។ ប៉ុន្តែកុំបារម្ភ! អាការៈឈឺសសៃអាចត្រូវបានទប់ស្កាត់ និងព្យាបាលបានយ៉ាងងាយតាមរយៈការរួមបញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់ព្យាបាលអាការៈឈឺសសៃ ៖

១. អាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C

ក្រៅពីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយហើយនោះ វីតាមីន C ក៏ជួយបំបាត់អាការៈឈឺសសៃ
និងជួសជុលសសៃប្រសាទដែលខូចខាតឡើងវិញផងដែរ។

២. ស្ត្របឺរី

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសសៃ។ អាហារដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់អាចជួយពង្រឹងសសៃប្រសាទកាត់បន្ថយអាការៈឈឺចាប់បានយ៉ាងប្រសើរ។

៣. អាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣

ត្រីសម្បូរខ្លាញ់ និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធិភាពទប់ស្កាត់ការរលាកក្នុងរាងកាយ រួមទាំងសសៃប្រសាទ។ ការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ជួយកាត់បន្ថយអាការៈឈឺសសៃដោយទប់ស្កាត់ការបំផ្លាញ
លើសសៃប្រសាទផងដែរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៤. ស៊ុត

មានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន និងវីតាមីន B12 ដែលជួយជួសជុលជាលិកាដែលខូចខាតជាពិសេសនៅពេលដែលអ្នកលើកអ្វីធ្ងន់ៗ។ វីតាមីន B12 ក៏ជួយក្នុងការពង្រឹងសសៃប្រសាទ និងផ្ដល់ភាពធូរស្បើយដល់អាការៈឈឺសសៃផងដែរ។

៥. ទឹក

ការទទួលទានទឹកអោយបានគ្រប់គ្រាន់មិនតិចជាង ២ លីត្រក្នុងមួយថ្ងៃជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងទប់ស្កាត់ដោះស្រាយបញ្ហាសុខភាពផ្សេងៗ រួមទាំងអាការៈឈឺសសៃបានយ៉ាងប្រសើរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង