ប្រសិនជាអ្នក រៀបការជាមួយនារីទាំង៣ប្រភេទខាងក្រោមនេះ គេនឹងអាចធ្វើឲ្យអ្នកក្លាយជាអ្នកមានក្នុងថ្ងៃណាមួយជាមិនខាន។ ហេតុអ្វីបានជាបែបនេះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែជ្រើសរើសនារីដែលមានចរិតទន់ភ្លន់ធ្វើជាភរិយា ព្រោះគេជាប្រពន្ធដែលអាចធ្វើឲ្យអ្នកផ្ទះចុះសម្រុងនឹងគ្នា។ ដូចនេះ មិនថាការងារ ឬមុខរបរទេ អ្នកសុទ្ធតែអាចទទួលបានជោគជ័យទាំងអស់។
- មនុស្សស្រីដែលចេះសន្សំសំចៃ ក៏ជាជម្រើសល្អសម្រាប់អ្នកដែរ។ នៅពេលដែលអ្នកទទួលបានប្រពន្ធបែបនេះ នោះចំណូលរបស់អ្នកនឹងអាចសល់រាល់ខែ ព្រោះគេចេះគិតគូ និងចំណាយទៅលើរបស់ដែលមានប្រយោជន៍ ដោយមិនចាយវាយខ្ជះខ្ជាយឡើយ។
- ចុងក្រោយ ប្រពន្ធដែលចេះអត់ធ្មត់ខ្ពស់ និងចេះអធ្យាស្រ័យឲ្យគ្នា។ ការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ត្រូវការនារីបែបនេះ ព្រោះបើមិនចេះអត់ធ្មត់ ហើយខ្លាំងទាំងសងខាង ជីវិតអាពាហ៍ពិពាហ៍នេះ មិនអាចដើរទៅមុខបានយ៉ាងងាយស្រួលឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)