ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកឆាប់រាំងរដូវមុនអាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលអ្នកតែងតែពន្លូតកូនចោលក្នុងវ័យក្មេង នោះនឹងអាចប៉ះពាល់ដល់រដូវរបស់អ្នក ធ្វើឲ្យរដូវអ្នកឆាប់រាំងមុនអាយុ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកឆាប់ជួបនឹងបញ្ហា ព្រោះរដូវរាំងមុនអាយុ។
  2. នៅពេលដែលអ្នកចង់ស្រកទម្ងន់ ហើយមិនញ៉ាំអាហារ នោះរាងកាយអ្នកនឹងអាចខ្វះសារធាតុចិញ្ចឹម។ នៅពេលដែលអ្នកខ្វះសារធាតុចិញ្ចឹម មិនត្រឹមតែរាងកាយជួបនឹងបញ្ហា សុខភាពអ្នកក៏ជួបនឹងបញ្ហាដែរ ជាពិសេស រដូវអ្នកតែម្តង។ ដូចនេះ ប្រសិនជាអ្នកមិនចង់រាំងរដូវមុនអាយុ អ្នកគួរតែពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម ទើបសុខភាពអ្នកអាចល្អបាន។
  3. សម្ពាធអារម្មណ៍របស់អ្នកនឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ដូចនេះ នៅពេលដែលអ្នកមានសម្ពាធ អ្នកគួរតែចេះទម្លាក់ចុះ ព្រោះបើមិននៅតែទុកក្នុងចិត្ត នោះរដូវអ្នកនឹងអាចរាំងមុនអាយុបានគ្រប់ពេល។ ដូចនេះ សុខភាពគួរតែថែឲ្យបានល្អ ទើបគ្រោះថ្នាក់មិនមករកអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)