ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីបង្ការមិនឲ្យមូសខាំកូន។ តើមានវិធីអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ក្នុងផ្ទះរបស់អ្នក គួរតែសម្អាតឲ្យស្អាតទាំងអស់ គ្រប់កន្លែង គ្រប់ចន្លោះ មិនគួរទុកឲ្យកង្វក់នោះទេ ហើយបង្អួចគួរតែបើកឲ្យខ្យល់ចេញចូល មិនគួរបិទជិតមិនបើកទេ ព្រោះអាចធ្វើឲ្យមូសកាន់តែងាយស្រួលរស់នៅ ដោយធ្វើឲ្យកូនងាយត្រូវបានមូសខាំណាស់។
- មិនថាក្នុងបន្ទប់ស្អាតយ៉ាងណាទេ អ្នកគួរតែឲ្យកូនគេងក្នុងម៉ុង ព្រោះមានម៉ុងការពារ នោះមូសមិនងាយចូលមកខាំកូនឡើយ។ ដូចនេះ អ្នកគួរតែប្រើម៉ុង ទើបកូនអាចចៀសពីជំងឺគ្រុនឈាមបាន។
- អ្នកមិនគួរពរកូនចេញទៅសួនច្បារក្នុងពេលយប់ឡើយ ព្រោះមានមូសច្រើនណាស់ដែលអាចខាំកូនបានគ្រប់ពេលដែលអ្នកមិនប្រយ័ត្ន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពេលដែលពរកូនចេញក្រៅ។
- ពេលព្រឹកមូសនឹងហើរចេញក្រៅអស់ ហើយពេលព្រះអាទិត្យលេច មូសនឹងចូលមកវិញ។ ដូចនេះ អ្នកគួរតែបាញ់ថ្នាំមូសក្នុងបន្ទប់នៅពេលដែលមេឃងងឹត ហើយកុំទាន់ចូលបន្ទប់ឲ្យសោះ ព្រោះអាចពុលកូនបាន។ អ្នកគួរតែទុកពីកន្លះម៉ោង ទៅមួយម៉ោង ទើបអាចចូលបន្ទប់បាន នោះមូសនឹងងាប់អស់ជាមិនខានឡើយ។
- អ្នកក៏អាចប្រើធូបមូស ឬឧបករណ៍ផ្សេងៗដែលអាចដេញមូសដែរ ព្រោះឧបករណ៍ទាំងនោះអាចការពារមិនឲ្យមូសចូលមកខាំកូនបានឡើយ។ ដូចនេះ អ្នកគួរតែប្រើវិធីទាំងនេះ ដើម្បីកំចាត់មូសឲ្យងាប់អស់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)