នៅពេលអ្នកមានការធំធាត់ ជាទូទៅឆ្អឹងនឹងលូតលាស់កាន់តែធំទៅតាមគ្នាដែរ។ ប៉ុន្តែដល់ពេលអ្នកអាយុដល់ខ្ទង់ ៣៥ឆ្នាំ ឆ្អឹងនឹងចាប់ផ្តើមចុះខ្សោយ ឬហៅថាពុកលឿនជាងលូតលាស់វិញ។
ជាអកុសល បញ្ហាបែបនេះកាន់តែមានលក្ខណៈធ្ងន់ធ្ងរក្រោយពីស្រ្តីឈានដល់វ័យរ៉ាំងរដូវប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ កាលណាកំហាប់ឆ្អឹងកាន់តែតិច វានឹងប្រឈមនឹងជំងឺពុកឆ្អឹងកាន់តែច្រើន។ ខណៈពេលដែលវាគឺជាទំនាក់ទំនងដ៏ពិតប្រាកដមួយរវាងការរ៉ាំងរដូវ និងការពុកឆ្អឹង ដូច្នេះស្រ្តីរ៉ាំងរដូវទាំងអស់គឺគ្មានអ្វីអាចធ្វើបានដើម្បីដោះស្រាយរឿងនេះឡើយ។
តើអ្វីទៅជាទំនាក់ទំនងរវាងជំងឺពុកឆ្អឹងនិងការរ៉ាំងរដូវទៅ?
ទោះបីជាមូលហេតុពិតប្រាកនៃជំងឺពុកឆ្អឹងនៅតែមិនទាន់មាការយល់ច្បាស់លាស់នៅឡើយនោះ តែអ្នកជំនាញជាច្រើនគ្រាន់តែដឹងថា វាមានទំនាក់ទំនងខាងក្នុងមួយរវាងជំងឺពុកឆ្អឹង និងការរ៉ាំងរដូវ នោះគឺ ជាពេលវេលាដែលស្រ្តីឈប់ជ្រុះអូវ៉ុល ឈប់មករដូវប្រចាំខែ និងការថយចុះដ៏ខ្លាំងនៃអ័រម៉ូនភេទអេស្ត្រូជែន។ ជាទូទៅ មានស្រ្តីរ៉ាំងរដូវស្ទើរតែពាក់កណ្តាលទៅហើយដែលមានបញ្ហាបាត់បង់កំហាប់ឆ្អឹងខ្លាំងក្នុងរយៈពេល ១០ឆ្នាំដំបូងនៃការរ៉ាំងរដូវ។
ការកង្វះអ័រម៉ូនអេស្ត្រូជែន ដែលជាផលវិបាកបែបធម្មជាតិនៃការរ៉ាំងរដូវនោះ មានទំនាក់ទំនងផ្ទាល់មួយនឹងការថយចុះកំហាប់ឆ្អឹង។ គេដឹងទៀតថា អ័រម៉ូនភេទអេស្ត្រូជែនរបស់ស្រ្តីមិនត្រឹមតែផ្តល់សម្រស់ ជំរុញដល់ការមករដូវ និងការជ្រុះអូវ៉ុលប៉ុណ្ណោះទេ តែក៏បង្កើនការចាប់ជាតិកាលស្យូមចូលទៅក្នុងឆ្អឹងដើម្បីជំរុញដល់ភាពរឹងមាំកាន់តែខ្លាំងរបស់ឆ្អឹងផងដែរ។ ដូច្នេះកាលណាស្រ្តីម្នាក់ធ្លាប់មានបញ្ហាថយចុះអ័រម៉ូនមួយនេះកាន់តែយូរ ការបាត់បង់កំហាប់ឆ្អឹងក៏កាន់តែច្រើនដែរ។ ហើយស្រ្តីដែលប្រឈមនឹងជំងឺពុកឆ្អឹងកាន់តែខ្លាំងនោះច្រើនតែជាស្រ្តី៖
- ឆាប់រ៉ាំងរដូវ នៅអាយុមុន ៤៥ឆ្នាំ
- មិនមករដូវរយៈពេលយូរ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ធ្លាប់មានបញ្ហាមករដូវមិនទៀងទាត់ច្រើនបំផុត ដែលជាអាចបញ្ជាក់ថា ពួកគេមិនមានការជ្រុះអូវ៉ុលទៀងទាត់ទេ៕