សម្រាប់រដូវក្តៅ វាតែងតែមានឱកាសបង្ករោគនៅក្រពះច្រើន ដូច្នេះវានឹងបង្កជាការរាករូសកើតឡើង។ វាក៏អាចក្លាយជាសុបិន្តអាក្រក់បំផុតមួយដែរជាពិសេសបើសិនជាអ្នកកំពុងតែធ្វើដំណើរទៅកន្លែងណាមួយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះខ្ញុំសូមណែនាំនូវអាហារមួយចំនួនដែលអ្នកគួរតែទទួលទានបើសិនជាចង់ឲ្យអាការៈរាករូសនេះស្រាកស្រាន្តទៅវិញលឿន។
ទឹកដូង
ទឹកដូងផ្ទុកទៅដោយអេឡិចត្រូលីត្រជាច្រើនដែលអាចជួយរក្សាជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់នៅពេលរាករូស។ វាក៏សម្បូរជាតិប៉ូតាស្យូម ដែលអាចជួយសម្រួលបញ្ហាក្រពះបានតាមរយៈការបន្ថយកម្រិតអាស៊ីត។
យ៉ាអួ
យ៉ាអួគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីសម្រួលដល់ភ្នាសកម្រាលរបស់ក្រពះតាមរយៈផ្តល់ភាពត្រជាក់តែម្តង។ យ៉ាងណាមិញ យ៉ាអួក៏ផ្ទុកទៅដោយបាក់តេរីល្អៗ ឬប្រូបាយអូទិចដែលអាចជួយដល់ការរំលាយអាហារ និងបន្ថយអាស៊ីតដែលបង្កឡើងដោយបាក់តេរីដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្រូច
ផ្លែក្រូចសម្បូរជាតិសរសៃ និងជំនួយដល់ការរំលាយអាហារទៀត ប៉ុន្តែអ្វីដែលធ្វើឲ្យវាស័ក្តិសមសម្រាប់អ្នករាករូសនោះគឺថា វាមានឥទ្ធិពលបន្ថយបញ្ហានៅលើក្រពះបានយ៉ាងអស្ចារ្យ៕