មឺមការ៉ុតអាចបង្កើតបានជាអាហារសម្រនដ៏អស្ចារ្យមួយបាន។ អ្នកអាចញ៉ាំវាទាំងឆៅ ឬឆ្អិន។ បើយើងនិយាយអំពីរសជាតិរបស់វាវិញ ក្រៅពីផ្អែមហើយ ក៏មានភាពពេញនិយមសម្រាប់មនុស្សភាគច្រើនដែរ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺថា អញនកគួរតែញ៉ាំវាដើម្បីសុខភាព។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
សុខភាពខួរក្បាល
សារធាតុចម្រាញចេញពីការ៉ុតត្រូវបានគេស្គាល់ថាមានប្រយោជន៍ក្នុងការគ្រប់គ្រងបញ្ហាមិនសូវមានបបញ្ញា និងផ្តល់ការពង្រឹងដល់ភាពចងចាំទៀតផង។ ការញ៉ាំបន្លែប្រភេទនេះច្រើនក៏ជួយផ្តល់ភាពឆ្លាតវៃដល់មនុស្សវ័យកណ្តាលបានដែរ។
ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Nutrition បានរកឃើញថា របបអាហារជាប្រភេទរុក្ខជាតិមានទំនាក់ទមនឹងសមត្ថភាពខាងបញ្ហាច្រើន ជាពិសេសមនុស្សវ័យចំណាស់តែម្តង។
ជំងឺបេះដូង
ការញ៉ាំបន្លែ និងផ្លែឈើមានពណ៌លឿងចាស់ច្រើនអាចជួយបន្ថយការប្រឈមនឹងជំងឺសរសៃឈាមបេះដូងរហូតដល់ ៣២ភាគរយឯណោះ។
ពង្រឹងដល់សុខភាពភ្នែក
ការ៉ុតអាចជួយការពារបញ្ហាមើលឃើញរបស់ភ្នែកដែលបង្កឡើងដោយការកង្វះវីតាមីន A បាន។ រាងកាយនឹងបំលែងសារធាតុ Beta-carotene ទៅជាវីតាមីន A ដែលមានសារៈសំខាន់សម្រាប់សុខភាពភ្នែកតែម្តង។
ការ៉ុតអាចបង្ការជំងឺខូចភ្នែក Macular Degeneration និងជំងឺភ្នែកឡើងបាយបានយ៉ាងល្អ។
បញ្ចុះកូឡេស្តេរ៉ុល
ការ៉ុតសម្បូរទៅដោយជាតិសរសៃរលាយ ដែលភាគច្រើនបានមកពីសារធាតុ Pectin ហើយវាអាចជាហេតុផលមួយដែលត្រូវបានគេស្គាល់ថាអាចជួយបញ្ចុះកូឡេស្តេរ៉ុលបាន។ អ្នកដែលញ៉ាំការ៉ុតមួយមឺមធម្មតារាល់ថ្ងៃរយៈពេល ៣សប្តាហ៍ អាចបន្ថយកូឡេស្តេរ៉ុលក្នុងឈាមពួកគេបានយ៉ាងអស្ចារ្យ។
ការពារថ្លើម
សារធាតុចម្រាញចេញពីមឺមការ៉ុតប្រហែលជាជួយការពារថ្លើមពីឥទ្ធិពលជាតិពុលដែលបានមកពីមជ្ឈដ្ឋានជុំវិញខ្លួន។
សុខភាពមាត់ធ្មេញ
ការ៉ុតអាចជួយសម្អាតធ្មេញតាមរយៈការបង្កើនការផលិតទឹកមាត់។ ការញ៉ាំការ៉ុតនៅពេលញ៉ាំអាហាររួចក៏ប្រហែលជាជួយបង្ថយអាការៈធ្មេញពុកបានដែរ។
បង្ការជំងឺទឹកនោមផ្អែម
មឺមការ៉ុតមានសារធាតុ Beta-carotene ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទអាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមបាន។ ការសិក្សាបានបញ្ជាក់ទៀតថា អ្នកដែលមានចំនួនសារធាតុមួយនេះក្នុងឈាមច្រើនគឺអាចអាំងស៊ុយលីនធ្វើការកាន់តែល្អជាងអ្នកដែលមិនសូវមាន។
កាត់បន្ថយការប្រឈមនឹងជំងឺមហារីក
ការ៉ុតមានសារធាតុ Bioflavonoids និង Alphacarotene ដែលមានទំនាក់ទំនងនឹងការកាត់បន្ថយការប្រឈមនឹងជំងឺមហារីក ជាពិសេសមហារីកសួតតែម្តង។ ចូរចំាថា អ្នកគួរតែជ្រើសរើសអាហារបំប៉ន Carotenoids ចៀសជាង Beta-carotene ព្រោះវាអាចប៉ះពាល់ខ្លាំងដល់អ្នកជក់បារី។
សុខភាពស្បែក
មឺមការ៉ុតពោរពេញទៅដោយសារធាតុ Beta-carotene។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រាងកាយនឹងបំលែងសារធាតុមួយនេះទៅជាវីតាមីន A ដែលអាចជួយបង្ការការខូចខាតរបស់កោសិកា និងការចាស់មុនអាយុបាន។ វាក៏ជួយការពារស្បែកពីការខូចខាតដោយពន្លឺព្រះអាទិត្យដែរ៕