ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់បានទទួលទានផ្លែល្មើទុំ ឬដំណាំល្មើហើយ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងអំពីអត្ថប្រយោជន៍ល្អៗមិនគួរអោយជឿរបស់វាចំពោះសុខភាពរាងកាយឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតទៅល្មើមិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភេទនៃផ្លែឈើមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់ វីតាមីន ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយព្យាបាលប្រយុទ្ធប្រឆាំងទប់ស្កាត់បញ្ហាសុខភាពផ្សេងៗបានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងធ្វើការបង្ហាញអោយដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្លែល្មើចំពោះសុខភាពរាងកាយ ៖

១. គ្រប់គ្រងសម្ពាធឈាម

ល្មើ ក៏មានផ្ទុកនូវជាតិរ៉ែ និងសារធាតុអុកស៊ីតកម្មប៉ុន្មានប្រភេទដូចជាប៉ូតាស្យូមដែលល្អសម្រាប់សម្ពាធ
ឈាម។ ប្រសិនបើអ្នកទទួលទានល្មើចំនួន ៣ គ្រាប់ ក្នុងមួយថ្ងៃជាប្រចាំនោះបញ្ហាផ្សេងៗដែលពាក់ព័ន្ធជាមួយសម្ពាធឈាមនឹងគ្មានថ្ងៃកើតឡើងចំពោះអ្នកឡើយ។ ជាតិម៉ាញ៉េស្យូមនិងប៉ូតាស្យូមជួយគ្រប់គ្រងជាតិសូដ្យូម និងសម្រួលសសៃឈាម ហើយថែមទាំងធ្វើឲ្យកម្រិតនៃសម្ពាធឈាមមានលក្ខណៈប្រសើរឡើងផងដែរ។

២. បំបាត់និងទប់ស្កាត់បញ្ហាទល់លាមក

តើអ្នកធ្លាប់ដឹងទេថាគ្រាន់តែទទួលទានល្មើចំនួនតែ ៣ ផ្លែក្នុងមួយថ្ងៃជាប្រចាំនោះបញ្ហានៃការទល់លាមកគ្រប់ប្រភេទនិងសូម្បីតែទល់លាមករ៉ាំរ៉ៃក៏អាចត្រូវបានកាត់ប​ន្ថយផងដែរ? នេះក៏ព្រោះតែផ្លែល្មើមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយធ្វើឲ្យពោះវៀនដំណើរការបានស្រួល ហើយសកម្មជាងមុនប្រយុទ្ធប្រឆាំងបញ្ហាទល់លាមក ​និងថែមទាំងអាចកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយ ក៏ដូចជាធ្វើអោយក្រពះមានសុខភាពល្អប្រសើរទៀតផង។

៣. ពង្រឹងសុខភាពឆ្អឹង

ល្មើជាប្រភពនៃជាតិសេលេញ៉ូម ទង់ដែង ម៉ាញ៉េស្យូម និងវីតាមីន K ព្រមទាំងសារធាតុផ្សេងៗទៀតដែលល្អសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតជំងឺពុកឆ្អឹង។

៤. ទប់ទល់បញ្ហាស្ត្រេសនិងធ្លាក់ទឹកចិត្ត (Depression)

ល្មើជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B6 ដែលជួយរាងកាយបង្កើតអ័រម៉ូនសេរ៉ូតូនីន និង 
norepinephrine ធ្វើអោយខួរក្បាលមានលក្ខណៈកាន់តែប្រសើរឡើង។ សេរ៉ូតូនីនគ្រប់គ្រងអារម្មណ៍ ខណៈដែល norepinephrine ទប់ទល់ស្ត្រេស។ វីតាមីន B6 ទាបពេកក្នុងរាងកាយក៏ផ្សារភ្ជាប់ផងដែរនឹងជំងឺធ្លាក់ទឹកចិត្ត។

៥. បង្កើនថាមពលរាងកាយ

ល្មើមានផ្ទុកសម្បូរទៅដោយជាតិសសៃ ប៉ូតាស្យូម ម៉ាញ៉េស្យូម វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសជាតិស្ករធម្មជាតិ fructose និង glucose ដែលធ្វើអោយវាក្លាយជាអាហារសម្រន់ដ៏ល្អបំផុតដើម្បីបង្កើនថាមពលរាងកាយឆាប់រហ័ស។ 

៦. ទប់ស្កាត់ជំងឺបេះដូង

ល្មើជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាតិសសៃដែលចាំបាច់សម្រាប់សុខភាពបេះដូង រួមទាំងសសៃឈាមបេះដូងដោយវាជួយសម្អាតនិងបើកសសៃឈាមដែលកកស្ទះ។ ល្មើថែមទាំងមានផ្ទុកសមាសធាតុ isoflavones ដែលមានប្រយោជន៍បំផុតជួយក្នុងការព្យាបាលទប់ស្កាត់បញ្ហានៃជំងឺបេះដូង និងរក្សាសុខភាពល្អប្រសើរនៃបេះដូង។

៧. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ

ការទទួលទានល្មើមិនលើស ៣ ផ្លែក្នុងមួយថ្ងៃអាចជួយបង្កើនការលូតលាស់បាក់តេរីល្អៗក្នុងពោះវៀនដែលជួយការពារទប់ស្កាត់កោសិកាមហារីកក្នុងពោះវៀនធំ។

៨. ជួយអោយស្រកទម្ងន់

ផ្លែល្មើក៏អាចជួយអោយស្រកទម្ងន់ផងដែរ។ នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលធ្វើអោយអ្នកមានអារម្មណ៍ឆាប់ឆ្អែតនិងឆ្អែតបានយូរ ហើយទប់ស្កាត់ការកើនឡើងនូវជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ល្មើជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា 
anthocyanins phenolics និង carotenoids ដែលជួយកម្ចាត់ជាតិពុលក្នុងរាងកាយ បង្កើនការរំលាយអាហារ និងការដុតរំលាយអាហារក្នុងរាងកាយជួយអោយស្រកទម្ងន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង