ទារកគឺជាបុគ្គលដែលមានភាពទន់ខ្សោយ ជាពិសេសគឺនៅពេលដែលទើបនឹងកើតចេញមកតែម្តង។ នៅពេលដែលគេទើបនឹងចេញពីពោះអ្នកម្តាយ មានទារកខ្លះមានដុំពកលើក្បាល។ តើវាអាចទាក់ទងនឹងសុខភាពកូនឬទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
មានទារកមួយចំនួននៅពេលដែលទើបនឹងចេញពីពោះអ្នកម្តាយ អ្នកអាចឃើញមានដុំពកមួយលើក្បាលកូន ដោយវាមានលក្ខណៈទន់ ហើយក្រោយពេលដែលប៉ះត្រូវ វានឹងផតចូល ហើយប៉ោងវិញ។ នៅពេលដែលកូនមានលក្ខណៈបែបនេះ ចូលអ្នកកុំបារម្ហអី ព្រោះវាជាដុំពកដែលកើតឡើងពេលដែលកូនចេញពីពោះអ្នក ហើយសង្កត់ត្រូវទើបចេញជាលក្ខណៈបែបនេះ ដោយប៉ុន្មានថ្ងៃក្រោយ វានឹងបាត់ទៅវិញហើយ។ ប៉ុន្តែប្រសិនជាមិនបាត់ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)