ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យកូនអ្នកមានសុជីវធម៌ ចេះគោរពចាស់ទុំ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកឲ្យកូនគេងក្នុងបន្ទប់ជាមួយអ្នក អ្នកគួរតែបែងចែកគ្រែឲ្យដាច់ពីគ្នា ដោយឲ្យកូនគេងលើគ្រែរបស់គេ ហើយអ្នកគេងលើគ្រែរបស់អ្នក។ ការធ្វើបែបនេះ អាចធ្វើឲ្យកូនមានចរិតឯករាជ្យតាំងពីតូច ហើយគេក៏មានកន្លែងជារបស់ផ្ទាល់ខ្លួនដែរ ដោយធ្វើឲ្យកូនមានចរិតល្អតាំងពីតូច។
- អ្នកគួរតែប្រកាន់ជំហរមួយថា ត្រូវគឺត្រូវ ខុសគឺខុស ពេលណាគួរធ្វើអី ពេលណាមិនគួរធ្វើអី។ នៅពេលដែលអ្នកប្រកាន់ជំហរនេះជាមួយកូនតាំងពីតូច កូននឹងក្លាយជាក្មេងដែលស្តាប់បង្គាប់។ ដូចនេះ មិនថាអ្នកអប់រំគេអ្វីទេ គេសុទ្ធតែអាចស្តាប់ចូលទាំងអស់ ហើយយកទីអនុវត្តតាមទៀតផង។
- នៅពេលដែលកូនលេងរបស់លេងរួច អ្នកគួរតែឲ្យគេប្រមូលទុកខ្លួនឯង ហើយនៅពេលដែលគេធ្វើឲ្យកន្លែងណាប្រឡាក់ អ្នកគួរតែឲ្យគេជូត។ ទម្លាប់មួយនេះ អ្នកម្តាយគ្រប់រូបគួរតែមាន ព្រោះអាចធ្វើឲ្យកូនសាងចរិតមួយដែលល្អ រឿងអ្វីក៏ត្រូវពឹងលើខ្លួនគេ នោះគេនឹងមិនមានចរិតពឹងផ្អែកលើអ្នករាល់គ្នានោះឡើយ។
- អ្នកគួរតែបង្រៀនកូនឲ្យរៀននិយាយពាក្យថា អរគុណ សុំទោស និងជម្រាបសួរ ជម្រាបលាតាំងពីតូច។ ទម្លាប់នេះ មិនគួរមិនបង្រៀនកូនទេ ព្រោះជាទម្លាប់ល្អដែលធ្វើឲ្យកូនមានសុជីវធម៌តាំងពីតូច។
- រឿងដែលកូនអាចធ្វើបាន អ្នកមិនគួរជួយទេ ហើយរឿងដែលគេចង់សាកល្បង អ្នកគួរតែឲ្យគេធ្វើ។ ទម្លាបមួយនេះ អាចធ្វើឲ្យកូនមានចិត្តអំណត់ ហើយអាចធ្វើឲ្យគេចូលចិត្តស្រាវជ្រាវអ្វីដែលថ្មី៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)