ខ្ញុំរៀបការរួចហើយក្នុងអាយុ ១៨ឆ្នាំ។ ខ្ញុំមានគម្រោងមិនទាន់យកកូនលឿនពេកទេ ដូច្នេះហើយខ្ញុំក៏មានបំណងចង់ប្រើថ្នាំគ្រាប់ពន្យាកំណើត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើខ្ញុំអាចប្រើថ្នាំគ្រាប់ពន្យាកំណើតដោយមិនបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យដែរទេ? តើពេលណាខ្ញុំអាចចាប់ផ្តើមប្រើបានទៅ? តើវាប៉ះពាល់ដល់សុខភាពដែរទេ?
ស្រ្តីម្នាក់អាចចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យាកំណើតបានបើសិនជាពួកគេជាមនុស្សមានភាពសកម្មខាងផ្លូវភេទ ឬមិនមានគម្រោងមានផ្ទៃពោះទេ។ យ៉ាងណាមិញ អាយុត្រឹមត្រូវដែលអាចចាប់ផ្តើមប្រើថ្នាំគ្រាប់ពន្យាកំណើតនោះគឺ ១៦ ឆ្នាំឡើងទៅ តែបើក្រោម ១៦គឺមិនបានឡើយ លុះត្រាតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ។ ការប្រើថ្នាំពន្យាកំណើតមិនបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ។ ប៉ុន្តែអ្វីដែលអ្នកត្រូវការដឹងនោះគឺប្រសិទ្ធភាពរបស់វា ផលរំខាន និងការប៉ះពាល់នឹងសុខភាពរបស់វាទៅវិញទេ។
តើខ្ញុំអាចប្រើថ្នាំពន្យាកំណើតយូរប៉ុណ្ណាទៅ?
ថ្វីបើការប្រើប្រាស់រយៈពេល ៥ឆ្នាំឃើញថាមានសុវត្ថិភាពមែននោះ តែអ្នកគួរតែប្រាប់គ្រូពេទ្យឲ្យបានដឹងផងបើសិនជាធ្លាប់មានផលរំខានរបស់វាដូចជា ឈឺក្បាលខ្លាំង លើសសម្ពាធឈាម និងឡើងទម្ងន់ជាដើម។ យកល្អគួរតែតាមដានសម្ពាធឈាមដោយប្រុងប្រយ័ត្ន និងសម្រកទម្ងន់ខ្លះដើម្បីចៀសវាងផលវិបាកផ្សេងៗចំពោះសុខភាព។ បើសិនជាអ្នកធ្លាប់មានអាការៈណាមួយខុសពីធម្មជាតិក្រោយពីប្រើថ្នាំពន្យាកំណើត ឬជួបបញ្ហាសុខភាពនោះ ចូរពិគ្រោះជាមួយអ្នកជំនាញខាងរោគស្រ្តីទៅ។
តើថ្នាំគ្រាប់ពន្យាកំណើតមានផលរំខានអ្វីដែរទេ?
ថ្នាំពន្យាកំណើតមិនត្រូវបានណែនាំឲ្យប្រើឡើងបើសិនជាអ្នកមានបញ្ហាសុខភាពនោះ។ យ៉ាងណាមិញ ថ្នាំពន្យាកំណើតត្រូវបានគេរកឃើញថាអាចព្យាបាលជំងឺពងទឹកច្រើនកន្លែងក្នុងក្រពេញអូវ៉ែយ៉ាងមានប្រសិទ្ធភាព និងបញ្ហាអ័រម៉ូនផ្សេងៗទៀត។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដូច្នេះហើយការប្រើថ្នាំពន្យាកំណើតលើករណីបែបនេះគួរតែធ្វើឡើងនៅវ័យក្មេង និងមានការតាមដានត្រឹមត្រូវ៕