ដឹងទេថាអ្នកគួរចៀសវាងអាហារអ្វីខ្លះនៅពេលជួបប្រទះបញ្ហាឈឺបំពង់ក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏ព្រោះ
តែអាហារមួយចំនួនអាចបណ្ដាលអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើងនោះការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទានគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរចៀសវាងកំឡុងពេលឈឺបំពង់ក ៖

១. ផ្លែឈើរសជាតិជូរ

នោះក៏ព្រោះតែផ្លែឈើរសជាតិជូរ ពិសេសផ្លែម្នាស់ ស្ត្របឺរី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមានផ្ទុក
ជាតិអាស៊ីតខ្ពស់ដែលអាចនឹងធ្វើអោយបំពង់ករមាស់ឈឺកាន់តែខ្លាំង។

២. ប៉េងប៉ោះ

ប៉េងបោះក៏មានផ្ទុកជាតិអាស៊ីតខ្ពស់ដែលមិនល្អសម្រាប់បំពង់កដែលកំពុងឈឺផងដែរ។ 

៣. អាហារហឹរ

ការទទួលទានអាហារហឹរកំឡុងពេលឈឺបំពង់កនឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។

៤. អាហាររឹង

អាហាររឹង ឬស្រួយអាចធ្វើអោយការឈឺចាប់កាន់តែកើនឡើងខណៈដែលវាបង្កការកកិតខ្លាំងនឹងបំពង់ក។ការទទួលទានអាហារប្រភេទនេះក៏ធ្វើអោយអាការៈឈឺបំពង់កយូរជាសះស្បើយផងដែរ។

៥. កាហ្វេនិងគ្រឿងស្រវឹង

ភេសជ្ជៈទាំងពីរនេះមិនត្រឹមតែអាចបង្កការរលាកបន្ថែមលើបំពង់ក ប៉ុន្តែក៏ធ្វើអោយរាងកាយខ្វះជាតិទឹកដែលនឹងធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង។ ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានមួយ
រយៈសិន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង