ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាទាំង៥ដែលមានលើខ្លួនទារកដែលទើបនឹងកើតមក។ សញ្ញាទាំងនេះ អាចប្រាប់អ្នកបានថា កូនអ្នកជាមនុស្សដែលមានលាភខ្ពស់ប៉ុណ្ណា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលគេកើតមកត្រចៀកខ្ពស់ជាងចិញ្ចើម ឬក៏ស្មើនឹងចិញ្ចើម មានន័យថាកូនអ្នកជាកូនដែលរៀនសូត្រពូកែជាទីបំផុត។ ដូចនេះ អ្នកអាចបណ្តុះបណ្តាលគេតាំងពីតូច នោះធំឡើងនឹងអាចក្លាយជាអ្នកប្រាជ្ញបាន។
  2. នៅពេលដែលចង្អុរដៃ និងដៃនាងរបស់កូនអ្នកមានប្រវែងស្មើគ្នា ជាកូនដែលមានសមត្ថភាពខ្ពស់ក្នុងការយល់ពីអ្នកដទៃ។ ម្យ៉ាងទៀត គេជាកូនដែលពូកែឆ្ងល់ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់។ ដូចនេះ នៅពេលដែលគេធំឡើង នឹងអាចមានកេរ្តិ៍ឈ្មោះល្បីបាន។
  3. កូនដែលមានខ្លួនវែងជាងជើង ជាកូនដែលមានអនាគតមិនធម្មតាឡើយ។
  4. នៅពេលដែលដៃវែងជាងជង្គង់ ជាកូនដែលពិបាករកបំផុត។ ដូចនេះ ប្រសិនជាមាន នោះមានន័យថាជាមនុស្សដែលមានលាភសំណាងជាទីបំផុត។
  5. កូនដែលមានប្រជ្រុយលើចង្កេះ ជាកូនដែលកើតមកនាំលាភមកជាមួយតែម្តង។ ក្នុងមួយជីវិតគឺមិនខ្វះខោអាវស្លៀកពាក់ និងចំណីអាហារបរិភោគឡើយ។ ជាពិសេស គឺមិនខ្វះលុយចាយតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...