ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៧ប្រភេទដែលមិនគួរទុកក្នុងទូទឹកកកនោះទេ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរទុកចេកក្នុងទូទឹកកកនោះទេ ព្រោះអាចធ្វើឲ្យសំបកចេកឆាប់ប្រែជាខ្មៅ ថែមទាំងអាចធ្វើឲ្យសាច់ចេកមិនឆ្ងាញ់ឡើយ ដោយងាយរលួយបាន។ ដូចនេះ អ្នកគួរតែទុកនៅក្រៅបានហើយ ទើបមិនប៉ះពាល់ដល់គុណភាពចេក។
- អ្នកមិនគួរទុកប៉េងប៉ោះក្នុងទូទឹកកកឡើយ ព្រោះទុកក្នុងនោះមិនយូរទេ សំបកប៉េងប៉ោះនោះនឹងប្រេះបែក ដោយងាយនឹងរលួយខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការទុកដាក់បន្លែមួយនេះ។
- អ្នកមិនគួរទុកបន្លែដែលមានស្លឹកក្នុងទូទឹកកកទេ ព្រោះទុកយូរ អាចធ្វើឲ្យបន្លែរលួយ ថែមទាំងអាចធ្វើឲ្យបន្លែទាំងនោះប្រែពណ៌ ដោយពិបាកនឹងយកមកចម្អិនម្ហូបខ្លាំងណាស់។
- នៅពេលដែលអ្នកទុកស្ករសូកូឡាក្នុងទូទឹកកកយូរ នឹងធ្វើឲ្យសូកូឡានោះប្រែជាពណ៌ស កកដោយទឹកកក មិនឆ្ងាញ់ឡើយ។
- អ្នកមិនគួរទុកនំបុ័ងក្នុងទូទឹកកកឡើយ ព្រោះនៅពេលដែលអ្នករុញចូលទូទឹកកកភ្លាម នឹងធ្វើឲ្យនំបុ័ងនោះបាត់បង់ជាតិទឹក ដោយធ្វើឲ្យអ្នកពិសាររួចមិនឆ្ងាញ់នោះទេ។
- អ្នកមិនគួរទុកត្រសក់ក្នុងទូទឹកកកទេ ព្រោះទុកហើយ នឹងធ្វើឲ្យត្រសក់នោះមិនស្រស់ឡើយ។ ដូចនេះ អ្នកមិនគួរទុកអាហារទាំងនេះក្នុងទូទឹកកកឡើយ ទើបមិនធ្វើឲ្យខូចគុណភាពនៃអាហារទាំងនោះ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)