ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងពេលមករដូវទេ ព្រោះអាចប៉ះពាល់ដល់សុខភាពខ្លាំង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងពេលដែលអ្នកមករដូវ អ្នកងាយនឹងមានអារម្មណ៍ថាចុកចង្កេះណាស់។ ប៉ុន្តែនៅពេលដែលអ្នកចុកចង្កេះ អ្នកមិនគួរយកដៃរបស់អ្នកដំឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ស្បូន ដោយធ្វើឲ្យរដូវអ្នកមកកាន់តែយូរជាងមុនទៀត។
- អ្នកមិនគួរស្លៀកសម្លៀកបំពាក់រឹបរាងខ្លាំងក្នុងពេលមករដូវឡើយ ព្រោះអាចធ្វើឲ្យឈាមអ្នកដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
- អ្នកមិនគួរដកធ្មេញក្នុងពេលដែលអ្នកមករដូវនោះទេ ព្រោះក្នុងពេលដែលអ្នកដកធ្មេញ អាចហូរឈាមច្រើន បូកនឹងអ្នកចេញឈាមរដូវច្រើនទៀត នឹងធ្វើឲ្យអ្នកអាចប្រឈមមុខនឹងការខ្វះឈាមបាន។
- នៅពេលដែលអ្នកញ៉ាំស្រាក្នុងពេលមករដូវ នោះសុខភាពអ្នកនឹងទ្រុឌទ្រោមខ្លាំងជាងពេលដែលអ្នកញ៉ាំក្នុងពេលមករដូវអស់។ ដូចនេះ អ្នកមិនគួរប៉ះពាល់ស្រាក្នុងពេលដែលអ្នកមករដូវនោះទេ។
- អ្នកគួរតែចៀសកុំញ៉ាំតែក្រាស់ ឬកាហ្វេ ព្រោះក្នុងនោះមានផ្ទុកសារធាតុកាហ្វេអ៊ីន ដែលអាចធ្វើឲ្យអ្នកឈឺពោះ ហើយពន្យារពេលក្នុងការមករដូវឲ្យកាន់តែវែង ឬខ្លីជាងមុនក៏មានដែរ។
- អ្នកមិនគួរពិសារអាហារដែលត្រជាក់ ឬបន្លែឆៅ និងភេសជ្ជៈត្រជាក់នោះទេ ព្រោះអាហារទាំងនេះ អាចធ្វើឲ្យស្បូនអ្នកបើកធំ ដោយអាចធ្វើឲ្យអ្នកឈឺពោះបាន។ ដូចនេះ អ្នកគួរតែបរិភោគអាហារដែលក្តៅ ព្រមទាំងឆ្អិន។
- ក្នុងពេលដែលអ្នកមករដូវ អ្នកមិនគួរទៅពិនិត្យរោគស្ត្រីនោះទេ ព្រោះអាចធ្វើឲ្យសុខភាពអ្នកកាន់តែខ្សោយទៅៗបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ មិនគួរធ្វើរឿងទាំង៧នេះក្នុងពេលមករដូវនោះទេ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)