ស្រ្តីមានផ្ទៃពោះស្ទើតែ ៨៥ភាគរយហើយដែលមានអារម្មណ៍ចង់ក្អួត ឬចង្អោក្នុងពេលពួកគេមានផ្ទៃពោះនៅត្រីមាសដំបូង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះហើយដែលខ្មែរយើងហៅថាការចាញ់កូន។ បើយោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Reproductive Toxicology បានឲ្យដឹងថា ការចាញ់កូនមានតម្លៃណាស់ ព្រោះតែវាផ្តល់ប្រយោជន៍ដល់កូនក្នុងផ្ទៃ។
ការសិក្សាដដែលនេះបានបង្ហាញថា ស្រ្តីដែលធ្លាប់មានអាការៈក្អួត និងចង្អោ គឺមិនងាយរលូតកូនទេ ហើយក៏សម្រាលកូនប្រកបដោយសុខភាពល្អដែរ ហើយក្នុងនោះមាន៦,៤ភាគរយប៉ុណ្ណោះ ដែលកូនត្រូវសម្រាលមិនគ្រប់ខែ ខណៈពេលដែលស្រ្តីមិនធ្លាប់ចាញ់កូនសោះ មាន ៩,៥ភាគរយ សម្រាលកូនមិនគ្រប់ខែ។
ធម្មតា ការចាញ់កូនបង្កឡើងដោយការកើនឡើងរបស់អ័រម៉ូនមួយឈ្មោះថា Human Chorionic Gonadotropin ដែលបង្កើតឡើងដោយសុក តាំងពីត្រីមាសទីមួយមកម្លេះ។ ឥឡូវនេះ បើសិនជាអ្នកមានផ្ទៃពោះ ហើយមិនមានរោគសញ្ញាចាញ់កូនសោះ ក៏មិនបាច់បារម្ភដែរ។ កាលណា បើសិនជាចាញ់កូនធ្ងន់ធ្ងរពេគ វាអាចបណ្តាលឲ្យគុណភាពនៃជីវិតរបស់ស្រ្តីថយចុះទៅវិញទេ។
ទោះបីជាយ៉ាងណាក៏ដោយ ចូរទាក់ទងគ្រូពេទ្យជានិច្ចកាលណាអ្នកមានអាការៈចាញ់កូន ជាពិសេសពេលវាមានលក្ខណៈធ្ងន់ធ្ងរតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចជួយសម្រាលអាការៈចាញ់កូនបាន៖
- ញ៉ាំអាហារតិចៗ តែច្រើនដង
- ញ៉ាំទឹកឲ្យបានច្រើន
- ខាំញ៉េញខ្ញីលេងពេលមានអារម្មណ៍ចង់ក្អួត
- ញ៉ាំនំស្រួយៗលេង
- គេងឲ្យបានច្រើន៕