ជំងឺរលាកសួតគឺជាជំងឺផ្លូវដង្ហើមមួយដែលកើតឡើងជាងញឹកញាប់ទៅលើកូនក្មេង។ យោងទៅតាមស្ថិតិអង្គការយូនីសេស បានឲ្យដឹងថា ជំងឺនេះបានសម្លាប់កុមារប្រមាណ ៩២០០០០នាក់ហើយកាលពីឆ្នាំ ២០១៥ ដែលក្នុងនោះមាន ១៥ភាគរយអាយុក្រោម ៥ឆ្នាំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជំងឺនេះដែរបង្កឡើងដោយបាក់តេរីមួយឈ្មោះថា Streptococcus Pneumonia ដែលវាឆ្លងនៅពេលប្រព័ន្ធភាពស៊ាំក្នុងខ្លួនចុះខ្សោយ។ ទោះបីជាជំងឺរលាកសួតអាចគម្រាមគំហែងដល់អាយុជីវិតក៏ដោយ ក៏ការរកឃើញជំងឺនេះលឿនអាចព្យាបាលជាបានដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរោគសញ្ញាញឹកញាប់ខ្លះរបស់ជំងឺរលាកសួតដែលអ្នកគួរយល់ដឹង។
- ក្អកមានស្លេស ជាពិសេសស្លេសពណ៌លឿង ឬបៃតង និងពេលខ្លះមានជាឈាមផងដែរ។ ចំពោះការក្អកមានឈាមអាចបង្កឡើងដោយបាក់តេរីរលាកសួត Legionella Pneumonia។
- ក្តៅខ្លួនចាប់ពី ៣៨អង្សាឡើងទៅចំពោះកូនក្មេង បូករួមនឹងការគ្រុនញ៉ាក់ទៀត។ ចំពោះមនុស្សធំអាចនឹងមានការក្តៅខ្លួនតិចតួចប៉ុណ្ណោះ។
- ពិបាកដកដង្ហើម ដោយសារតែមេរោគកើនចំនួននៅក្នុងសួត ហើយគ្របដណ្តប់ និងចាប់ផ្តើមរាលដាលដល់ផ្លូវដង្ហើមក្នុងច្រមុះ និងបំពង់ករ។
- អ្នកជំងឺចាប់ផ្តើមឈឺទ្រូងនៅពេលមានការរលាកសួតកាន់តែខ្លាំង។
- វង្វេងវង្វាន់ ដោយសារតែការពិបាកដកដង្ហើមនាំឲ្យកង្វះអុកស៊ីសែន និងជីវជាតិចិញ្ចឹម ទៅចិញ្ចឹមខួរក្បាល។
- ក្រចក និងបបូរមាត់ប្រែពណ៌។ ក្រចកអាចប្រែពណ៌ទៅជាស ហើយបបូរមាត់ទៅជាស្លេកស្លាំង ឬទៅជាស្វាយ។ ករណីបែបនេះបញ្ជាក់ថា ជាជំងឺរលាកសួតធ្ងន់ធ្ងរ។
- ការអស់កម្លាំងអាចនឹងកើតមានដែរដោយសារតែអុកស៊ីសែនមិនគ្រប់គ្រាន់ ឈឺសាច់ដុំ និងឈឺក្បាល។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាអ្នកក្អកជាប់បូករួមនឹងអាការៈដូចខាងលើទៀត អ្នកពិតជាមានឱកាសច្រើនណាស់ក្នុងការគិតថាមានជំងឺរលាកសួត។ ដូច្នេះចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមដើម្បីកុំឲ្យការបង្ករោគនោះកាន់តែធ្ងន់ធ្ងរទាន់៕