នៅលើរាងកាយមនុស្សយើងមានមេរោគ ឬអតិសុខុមប្រាណរាប់លាបក្បាលកំពុងតែរស់នៅ។ ខណៈពេលដែលរឿងនេះអាចស្តាប់ទៅគួរឲ្យខ្លាច តែភាគច្រើនមេរោគទាំងនេះមិនមានផលអាក្រក់អ្វីឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ បាក់តេរីរបស់រាងកាយនេះអាចជួយរំលាយអាហារ ការពារការបង្ករោគ និងរក្សាសុខភាពប្រព័ន្ធប្រដាប់បន្តពូជបាន។ ដូច្នេះដើម្បីការពារបាក់តេរីល្អៗរបស់រាងកាយ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- កុំដាក់សម្ពាធទៅលើគ្រូពេទ្យដើម្បីសុំប្រើថ្នាំផ្សះអី ព្រោះវាប្រហែលជាបង្កបញ្ហាច្រើនជាងផលល្អ
- ចូរដឹងថាពេលណាដែលត្រូវលាងសម្អាតដៃដូចជា មុនពេលញ៉ាំអាហារ ឬរៀបចំធ្វើម្ហូប
- កុំប្រើប្រាស់ផលិតផលសម្លាប់បាក់តេរីដែលអ្នកមិនត្រូវការ
- កុំប្រើប្រាស់ទឹកលាងសម្អាតដៃច្រើនជ្រុលពេក(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការពិសោធន៍ទៅលើក្រែមផ្តល់សំណើមដល់ស្បែកសិនដើម្បីរកមើលថាមួយណាដែលល្អចំពោះអ្នកបំផុត៕