ជាមធ្យម មនុស្សពេញវ័យ អាចនឹងកើតជំងឺផ្តាសាយពីរទៅបីដងក្នុងមួយឆ្នាំ ខណៈពេលដែលក្មេងអាចច្រើនជាងនេះ។ មានន័យថា យើងសុទ្ធតែអាចមានអាការៈជំងឺផ្តាសាយដែលរំខានដូចជា ហៀរសម្បោ តឹងច្រមុះ កណ្តាស ក្អក ឈឺក្បាល ឈឺរាងកាយ និងឈឺបំពង់ករជាដើម។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ករណីបែបនេះ សម្រាប់អ្នកដែលមិនចូលចិត្តលេបថ្នាំ តែងតែស្វែងរកវិធីសាស្រ្តណាផ្សេងដើម្បីព្យាបាលវិញ។ ជាក់ស្តែង វិធីព្យាបាលជំងឺផ្តាសាយដ៏ពេញនិយមនោះគឺ ការពាក់ស្រោមជើងសើមពេលគេងតែម្តង។
ថ្វីបើមិនមានការស្រាវជ្រាវណាមួយគាំទ្រដល់វិធីនេះក៏ដោយ តែការពាក់ស្រោមជើងសើមពេលគេង អាចជួយព្យាបាលជំងឺផ្តាសាយបាន ដោយសារតែងាយស្រួលអនុវត្ត។ ចំពោះហេតុផលនោះគឺថា នៅពេលប្រអប់ជើងចាប់ផ្តើមត្រជាក់ សរសៃឈាមនៅប្រអប់ជើងនឹងរួមតូច ដែលជាហេតុនាំឲ្យវាបញ្ជូនជីវជាតិកាន់តែល្អទៅកាន់ជាលិកា និងសរីរាង្គសំខាន់ៗ។ បន្ទាប់មក នៅពេលប្រអប់ជើងចាប់ផ្តើមក្តៅឧណ្ហៗវិញ សរសៃឈាមនឹងរីកធំ ដែលជាហេតុនាំឲ្យបញ្ចេញជាតិពុលពីក្នុងជាលិកាបាន។ វិធីសាស្រ្តដែលគេណែនាំឲ្យធ្វើញឹកញាប់បំផុតនោះគឺការពាក់ស្រោមជើងពីរគូរ ដោយមួយកូវជាស្រោមជើងធ្វើពីសរសៃកាតុងស្តើង និងមួយគូទៀតធ្វើពីសរសៃអំបោះក្រាស តាមរបៀបដូចខាងក្រោមនេះ៖
- ជ្រលួកប្រអប់ជើងទៅក្នុងទឹកក្តៅឧណ្ហៗរហូតដល់ស្បែកប្រែទៅជាផ្កាឈូក (៥ទៅ១០នាទី)
- ខណៈពេលដែលកំពុងតែត្រាំជើងក្នុងទឹកក្តៅឧណ្ហៗ ចូរត្រាំស្រោមជើងកាតុងនៅក្នុងទឹកត្រជាក់
- នៅពេលត្រាំប្រអប់ជើងរួចរាល់អស់ហើយ ចូរសម្ងួតជើងឲ្យស្អាតល្អ ហើយចាប់ផ្តើមយកស្រោមជើងដែលត្រាមទឹករួចនោះពាក់ពីលើ
- បន្ទាប់មក ចាំយកស្រោមជើងសរសៃក្រាសនោះពាក់ពីលើស្រោមជើងដែលសើមរួចនោះបន្ថែម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូលគេង ហើយយកអ្វីគ្របពីលើប្រអប់ជើងគេង រហូតដល់ព្រឹកឡើងចាំដោះចេញ៕