និយាយទៅ គ្មានមធ្យោបាយណាមួយដែលជាក់លែកថា អាចការពារមិនឲ្យកើតមហារីកប្លោកនោមសោះនៅឡើយ ជាពិសេសកត្តាប្រឈមមុខមួយចំនួនដូចជា ភេទ អាយុ ជាតិសាស និងប្រវត្តិគ្រួសារ មិនអាចគ្រប់គ្រងបានបានឡើយ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីអាចបន្ថយការប្រឈមនឹងជំងឺមហារីកប្រភេទនេះ ដូចជា៖
ញ៉ាំទឹកឲ្យបានច្រើន
មានអំណះអំណាងមួយដែឡនិយាយថា ការញ៉ាំទឹកច្រើន អាចបន្ថយការប្រឈមនឹងមហារីកប្លោកនោមបាន។ ធម្មតាប្លោកនោមគឺជាថង់ទឹកមួយដែលរក្សាទឹកនោម ហើយទឹកនោមនេះត្រូវបានបង្កើតឡើងដោយការច្រោះចេញពីឈាម ជាពិសេសជាតិពុលទាំងឡាយដែលមានក្នុងឈាមតែម្តង។ ហេតុដូច្នេះហើយកាលណាប្លោកនោមរក្សាសារធាតុពុលបែបនេះយូរពេក អាចនឹងងាយធ្វើឲ្យកើតមហារីកបាន។ ការញ៉ាំទឹកច្រើន នោះវាពិតជាធ្វើឲ្យជាតិពុលក្នុងប្លោកនោមកាន់តែរាវ ហើយក៏ត្រូវការបញ្ចេញចោលបានកាន់តែលឿនដែរ ដោយសារតែប្លោកនោមឆាប់ពេញ។ ដូច្នេះការញ៉ាំទឹកច្រើនគឺជារបៀបបង្ការមហារីកប្លោកនោមបានយ៉ាងល្អ។
កុំជក់បារី
អ្នកដែលជក់បារីទំនងជាងាយកើតជាមហារីកប្លោកនោមច្រើនជាងអ្នកមិនជក់រហូតដល់ ៣ដង។ ដូច្នេះក៏មានមនុស្សជាច្រើនផ្លាស់ប្តូរការជក់បារីមក ជក់ថ្នាំបារីអេឡិចត្រូនិចវិញ ដោយសារគិតថា វាអាចមានសុវត្ថិភាពជាងជក់បារីមែនទែន។ ប៉ុន្តែវាមិនមែនអ៊ីចឹងឡើយ។ ការសិក្សាមួយបានបង្ហាញថា ភ្នាក់ងារបង្កមហារីកដូចគ្នាត្រូវបានគេរកឃើញទាំងក្នុងបារីមែនទែន និងបារីអេឡិចត្រូនិច។ ដូច្នេះការផ្តាច់បារីគឺជារឿងដ៏ល្អបំផុតដែលអ្នកអាចគ្រប់គ្រង និងបន្ថយការប្រឈមនឹងមហារីកប្លោកនោមបាន។
ញ៉ាំបន្លែ និងផ្លែឈើឲ្បបានច្រើន
ការសិក្សាមួយចំនួនបានឲ្យដឹងថា របបអាហារសម្បូរទៅដោយបន្លែ និងផ្លែឈើប្រហែលជាអាចជួយការពារជំងឺមហារីកប្លោកនោមបាន ប៉ុន្តែការសិក្សាផ្សេងមួយទៀតមិនបានរកឃើញបែបនេះទេ។ ការញ៉ាំអាហារផ្តល់សុខភាពត្រូវបានគេរកឃើញថា មានប្រយោជន៍ច្រើនរួមភេទ បន្ថយការប្រឈមនឹងមហារីកមួយចំនួនផ្សេងទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Investigative and Clinic Urology បានបញ្ជាក់ថា ខណៈពេលដែលមិនទាន់មានទំនាក់ទំនងទៀងទាត់នៅឡើយរវាង ការញ៉ាំអាហារមួយនេះ និងការកើតមហារីកប្លោកនោម តែក៏មានអំណះអំណាងមួយបញ្ជាក់ថា របបអាហារជាប្រភេទបន្លែ ផ្លែឈើ និងសាច់កៃឆ្នៃតិចតួចមានប្រយោជន៍ ហើយក៏ផ្តល់ការការពារនឹងមហារីកប្លោកនោមបានដែរ៕