អ្នកដែលមានជំងឺរលាកពោះវៀនធំបែបរ៉ាំរ៉ៃ Ulcerative Colitis ច្រើនតែពិបាកសម្រេចចិត្តជ្រើសរើសញ៉ាំអាហារណាដែលត្រឹមត្រូវ និងការពារកុំឲ្យជំងឺនេះធ្វើទុក្ខបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺរលាកពោះវៀនធំបែបនេះច្រើនកើតឡើងជាមួយនឹងជំងឺរលាកពោះវៀន Crohn’s Disease ដែលអាចបង្កជាអាការៈជាច្រើនខុសៗគ្នាដូចជា ការឈឺពោះបែបរមួល រាករូស លាមកឈាម និងហើមពោះ។
ជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃគឺជាជំងឺដែលបណ្តាលមកពីប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដែលមានន័យថា ប្រព័ន្ធភាពស៊ាំបែរជាធ្វើការវាយប្រហារទៅលើពោះវៀនធំខ្លួនឯងទៅវិញ។ ចាប់តាំងពីជំងឺនេះគឺជាជំងឺប្រព័ន្ធភាពស៊ាំមក វាក៏បណ្តាលមកពីហ្សែន និងកត្តាបរិដ្ឋានដែរដូចជា ជាពិសេសដែលយើងញ៉ាំតែម្តង។
នៅពេលជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃធ្វើទុក្ខ ក៏មានអាហារជាច្រើនប្រភេទដែលអាចជួយបង្កើនល្បឿននៃការធូរស្រាលទៅវិញដែរដូចជា៖
សាច់សុទ្ធ និងសាច់បក្សី
អ្នកប្រហែលជាអាចទទួលបានជីវជាតិជាច្រើនពីអាហារដែលអ្នកកំពុងតែញ៉ាំក្នុងពេលធ្វើទុក្ខ ដើម្បីបន្ថយអាការៈរបស់វា។ រឿងមួយដែលអាចជួយទប់ស្កាត់ការបាត់បង់ទំហំសាច់ដុំ និងទម្ងន់ គឺទទួលបានប្រូតេអ៊ីនគ្រប់គ្រាន់ពីរបបអាហារ តាមរយៈការញ៉ាំសាច់គ្មានខ្លាញ់ និងសាច់បក្សី។
ត្រីសាលម៉ុង
ត្រីសាលម៉ុងត្រូវបានគេដឹងថា សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី ដែលអាចជួយទប់ស្កាត់ការរលាកក្នុងរាងកាយបាន ជាពិសេសនៅពេលបង្កឡើងដោយជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃតែម្តង។ ក្រៅពីត្រីសាលម៉ុង អ្នកក៏អាចជ្រើសរើសការញ៉ាំត្រីធូណា និងផ្លាវ៉ុលណាត់ក៏មានអាស៊ីតខ្លាញ់អូមេហ្គាបីកាន់តែច្រើនដែរ។
ផ្លែប័រ
យោងទៅតាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Journal of Gastrointestinal and Liver Disease ដែលចុះផ្សាយកាលពីខែ មិថុនា ឆ្នាំ ២០១៩ បានឲ្យដឹងថា ក្នុងចំណោមមនុស្ស ៣នាក់ មានម្នាក់ហើយដែលមានជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ ហើយមានអាការៈកង្វះអាហាររូបត្ថម្ភ។ ដូច្នេះដើម្បីបំបាត់បញ្ហាមួយនេះ ការញ៉ាំផ្លែប័រ គឺជារឿងដែលត្រូវធ្វើដើម្បីទទួលបានប្រភពនៃជាតិខ្លាញ់ Monounsaturated Fat ដែលល្អចំពោះបេះដុង។ សម្រាប់អ្នកដែលកំពុងតែស្រកទម្ងន់ដោយសារតែការរលាកពោះវៀនធំរ៉ាំរ៉ៃ ការញ៉ាំផ្លែប័រអាចជួយផ្តល់ជាថាមពលបានយ៉ាងច្រើន។
អាហារដែលត្រូវចៀសវាងនៅពេលដែលដឹងថាកំពុងតែមានជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃហើយ ជាពិសេសការពារការធ្វើទុក្ខរបស់ជំងឺនេះតែម្តង៖
- ពោតលីង គ្រាប់សណ្តែកដី ឬគ្រាប់ធញ្ញជាតិ
- សាច់ខ្លាញ់ៗ
- អាហារសម្បូរជាតិខ្លាញ់
- បន្លែឆៅ
- គ្រឿងស្រវឹង ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងកាបូណាត(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- សូកូឡា៕