ប្រមាត់​ គឺជា​សរីរាង្គ​តូច​មួយដែល​ស្ថិត​នៅ​ខាងក្រោម​ថ្លើម។ ប្រមាត់​មាន​តួនាទី​សំខាន់​ក្នុង​ការ​ស្តុកនិង​បញ្ចេញ​ទឹកប្រមាត់ចូល​ទៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយ​ក្នុង​ដំណើរការ​រំលាយ​អាហារ ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការយល់ដឹងពីប្រភេទនៃអាហារដែលគួរ និងមិនគួរទទួលទាន គឺសំខាន់ណាស់ សម្រាប់អ្នកដែលកំពុងជួបប្រទះបញ្ហាថង់ទឹកប្រមាត់ ដូចជាជំងឺក្រួសក្នុងប្រមាត់ដើម្បីជៀសវាង ឬទប់ស្កាត់ផលវិបាកធ្ងន់ធ្ងរកើតឡើង។ របបអាហារត្រឹមត្រូវក៏ចាំបាច់ដូចគ្នាសម្រាប់អ្នកដែលចង់រក្សាបាននូវសុខភាពថង់ទឹកប្រមាត់ល្អប្រសើរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរជៀសវាង ឬកុំទទួលច្រើនពេកដើម្បីបង្ការបញ្ហាថង់ទឹក​​​ប្រមាត់កាត់តែធ្ងន់ធ្ងរ ៖

១. អាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់

ថង់ទឹកប្រមាត់ទទួលខុសត្រូវក្នុងការបញ្ចេញនិងរក្សាទុកទឹកប្រមាត់ដើម្បីសម្រួលដល់ដំណើរការរំលាយអាហារ។ ហើយសម្រាប់អ្នកដែលមានបញ្ហាថង់ទឹកប្រមាត់នោះ ភាគច្រើនជួបការពិបាកក្នុងការបំបែករំលាយអាហារ ជាពិសេសអាហារដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់។ ជាលទ្ធផលពួកគេអាចនឹងទទួលរងឈឺចាប់រមួលក្នុងពោះ ឬក្អួត។ ដូច្នេះប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងថង់ប្រមាត់ ចូរជៀសវាងការទទួលទានផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ រួមបញ្ចូលទាំងការ៉េម ឈីស យ៉ាអួរ និងខ្លាញ់ទឹកដោះគោ។

២. កាហ្វេ

ការទទួលទានកាហ្វេច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាថង់ទឹកប្រមាត់។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាក្រួសក្នុងប្រមាត់មិនគួរទទួលទានកាហ្វេឡើយ។

៣. សាច់មានជាតិខ្លាញ់ខ្ពស់

ប្រសិនបើអ្នកកំពុងទទួលរងការឈឺចាប់ និងអារម្មណ៍មិនស្រួលដោយសារតែឥទ្ធិពលនៃបញ្ហាថង់ទឹកប្រមាត់ដូចជាជំងឺក្រួសក្នុងប្រមាត់ នោះដើម្បីជាការប្រសើរអ្នកគួរជៀសអោយផុតពីសាច់និងអាហារប្រភេទណាដែលមានផ្ទុកជាតិខ្លាញ់ខ្ពស់ ខណៈដែលប្រមាត់ដែលមានបញ្ហាមិនអាចដំណើរការរំលាយ ឬបំលែងជាតិខ្លាញ់បានត្រឹមត្រូវឡើយ។

៤. អាហារចៀនបំពងគ្រប់ប្រភេទ

អ្នកមានបញ្ហាពាក់ព័ន្ធនឹងថង់ទឹកប្រមាត់ គួរជៀសអោយផុតពីការទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ខ្ពស់ រួមបញ្ចូលទាំងអាហារចៀន ឬបំពង។ នោះក៏ព្រោះតែថង់ទឹកប្រមាត់មានបញ្ហាមិនអាចមានសមត្ថភាពសម្រួលដល់ដំណើរការរំលាយជាតិខ្លាញ់បានត្រឹមត្រូវដែលអាចបង្កការឈឺចាប់ និងធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង។

៥. កាបូអ៊ីដ្រាតនិងស្ករចម្រាញ់

អាហារមានផ្ទុកជាតិកាបូអ៊ីដ្រាត និងស្ករចម្រាញ់ គឺផ្សារភ្ជាប់ជាមួយការកើនឡើងនូវជាតិកូឡេស្តេរ៉ូលក្នុងទឹកប្រមាត់ដែលនឹងបង្កើនហានិភ័យនៃជំងឺក្រួសក្នុងតម្រងនោម រួមទាំងជំងឺមហារីកថង់ទឹកប្រមាត់គួរអោយព្រួយបារម្ភ។

៦. សាច់និងអាហារកែច្នៃ

នោះក៏ព្រោះតែអាហារនិងសាច់កែច្នៃភាគច្រើនក៏មានផ្ទុកជាតិខ្លាញ់មិនល្អនិងស្ករខ្ពស់ដែលពិបាកក្នុងរំលាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង