ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកម្តាយចៀសពីការទល់លាមកពេលដែលជិតដល់ខែសម្រាលកូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកម្តាយគួរតែហាត់ប្រាណ​ ដោយបញ្ចេញចលនាខ្លះ ព្រោះពេលដែលអ្នកមិនបញ្ចេញចលនា អាហារដែលអ្នកបរិភោគចូល មិនងាយរំលាយឡើយ ដោយងាយធ្វើឲ្យអ្នកកើតអាការៈទល់លាមកណាស់។
  2. អ្នកគួរតែកាត់បន្ថយពិសារអាហារដែលហិរ ព្រោះនៅពេលដែលអ្នកបរិភោគច្រើន នឹងធ្វើឲ្យអ្នកកើតអាការៈទល់លាមកបាន ដោយពិបាកក្នុងការបត់ជើងណាស់ ព្រោះអ្នកកំពុងតែប្រឈមមុខនឹងអាការៈក្តៅក្នុង។
  3. អ្នកម្តាយគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយឲ្យទឹកភ្លោះអ្នកម្តាយមានគ្រប់គ្រាន់ មិនងាយស្ងួតឡើយ។ ជាពិសេស ទឹកនេះ អាចជួយអ្នកម្តាយឲ្យងាយស្រួលបត់ជើងធំ ដោយមិនងាយទល់លាមកនោះទេ។
  4. អ្នកម្តាយគួរតែរក្សាចិត្តឲ្យស្ងប់ មិនអន្ទះសារ ហើយរក្សាចិត្តឲ្យសប្បាយ ទើបអ្នកអាចចៀសពីអាការៈទល់លាមកបាន។ ជាពិសេស កូនក្នុងផ្ទៃក៏អាចលូតលាស់បានល្អ ហើយរួសរាយរាក់ទាក់ផងដែរ។
  5. ចុងក្រោយ អ្នកម្តាយគួរតែរក្សាទម្លាប់បត់ជើងធំឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ទើបអ្នកមិនងាយកើតមានអាការៈទល់លាមកពេលដែលជិតដល់ខែសម្រាលកូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)