ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្ថានភាពដែលអ្នកម្តាយអាចសម្រាលកូនដោយធម្មជាតិបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជាធម្មតា នៅពេលដែលអ្នកចង់សម្រាលកូនដោយធម្មជាតិ ទម្ងន់របស់កូនគឺសំខាន់ណាស់។ នៅពេលដែលទម្ងន់កូនមិនធំពេក ឬមិនតូចពេក នោះអ្នកនឹងអាចសម្រាលដោយធម្មជាតិបាន។ ជាពិសេស នៅពេលដែលកូនស្ថិតក្នុងកន្លែងដែលត្រូវ មិននៅខុសកន្លែង ក៏អ្នកម្តាយអាចប្រើវិធីសម្រាលដោយធម្មជាតិដែរ ព្រោះមិនមានគ្រោះថ្នាក់អ្វីឡើយ ពេលដែលកូនក្នុងផ្ទៃស្ថិតក្នុងកន្លែងក្រក្រតី។ ម្យ៉ាងទៀត នៅពេលដែលស្បូនអ្នកម្តាយបើកធម្មតា មិនមានបញ្ហាទាក់ទងនឹងស្បូន ក៏អាចកើតកូនតាមធម្មជាតិដែរ ដោយមិនចាំបាច់វះកាត់ឡើយ។ ចុងក្រោយ កម្លាំងអ្នកម្តាយ គឺសំខាន់ណាស់ក្នុងពេលសម្រាលកូនដោយធម្មជាតិ ព្រោះអ្នកម្តាយត្រូវការបញ្ចេញកម្លាំងច្រើន ដើម្បីបង្កើតកូនចេញមក។ ដូចនេះ ពេលដែលអ្នកម្តាយត្រូវតាមស្ថានភាពទាំង៤ខាងលើនេះ មានន័យថាអ្នកម្តាយអាចសម្រាលកូនដោយប្រើវិធីធម្មជាតិបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

Loading...