ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអាចធ្វើឲ្យបេះដូងកូនឈប់លោតក្នុងពោះអ្នកម្តាយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ក្នុងដំណាក់កាលដែលអ្នកម្តាយពរពោះ អាចកើតមានបញ្ហាច្រើន ហើយក្នុងនោះក៏អាចកើតមានបញ្ហាបេះដូងកូនឈប់លោតដែរ។ មានបញ្ហាច្រើនដែលអាចធ្វើឲ្យបេះដូងកូនស្រាប់តែឈប់លោត មានដូចជា បញ្ហាប្រព័ន្ធការពាររាងកាយ តំណពូជ ជំងឺប្រតិកម្ម ព្រមទាំងបញ្ហាជាច្រើនទៀត។ ជាធម្មតា បើអ្នកមានផ្ទៃពោះលើកដំបូង កើតមានបញ្ហាបេះដូងឈប់លោតនេះ ហើយបាត់បង់កូន អ្នកគួរតែពិគ្រោះ និងពិនិត្យឲ្យដឹងច្បាស់ពីមូលហេតុ ទើបអ្នកមិនបាត់បង់កូនជាលើកទី២។ នៅពេលដែលបេះដូងកូនឈប់លោត អ្នកម្តាយនឹងកើតមានអាការៈមួយចំនួនដូចជា ចេញឈាម ឈឺពោះ ឬកើតមានអាការៈមួយចំនួនទៀត។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្ន ទើបអាចចៀសវាងពីគ្រោះថ្នាក់ទាំងឡាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)