តើអ្នកមានដឹងតែថា ផោមរបស់មនុស្សយើងដែលកើតចេញពីខ្យល់ក្នុងពោះវៀនធំនោះគឺ ៩៩ភាគរយហើយដែលគ្មានក្លិន និង ១ភាគរយប៉ុណ្ណោះដែលមានក្លិនស្អុយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)១ភាគរយនេះឯងភាគច្រើនបង្កើតឡើងពីឧស្ម័នស្ពាន់ធ័រ ដែលជាហេតុនាំឥ្យមានក្លិនអាក្រក់។
អ្នកជំនាញនិយាយថា ការផោមអាចក្លាយទៅជារឿងអាម៉ាសមួយដល់ខ្លួនឯង ហេតុដូច្នេះហើយទើបបានជាមនុស្សជាច្រើនព្យាយាមចៀសវាងការផោម ប៉ុន្តែការធ្វើបែបនេះមិនប៉ះពាល់អ្វីដល់សុខភាពឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ វាអាចបង្កជាបញ្ហាមិនស្រួលក្នុងពោះខ្លះដែរបើសិនជាដល់ពេលផោមហើយបែរជាខំប្រឹងទុបមិនឲ្យវាចេញ។ មូលហេតុដែលនាំឲ្យមានភាពអាម៉ាសនេះដែរដោយសារតែ ផោមរបស់មនុស្សយើងតែងតែបង្កក្លិនស្អុយដល់មនុស្សជុំវិញខ្លួន។ សំណាងដែរ មានរឿងមួយចំនួនតូចដែលយើងអាចធ្វើបានដើម្បីកាត់បន្ថយភាពស្អុយរបស់ផោមនេះបាន។
- ញ៉ាំបន្លែច្រើន
- ចៀសវាងការញ៉ាំភេសជ្ជៈមានជាតិហ្គាស
- បន្ថយការញ៉ាំអាហារធ្វើពីទឹកដោះគោ
- បន្ថយការញ៉ាំអាហារសម្បូរជាតិខ្លាញ់(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដញ៉ាំអាហារដែលជួយបន្សាបក្លិន ដូចជាយ៉ាអួ ឬតែបៃតង
- ទំពារអាហារឲ្យបានម៉តល្អ៕