ការគេងស្រមុកកើតឡើងនៅពេលដែលផ្លូវដង្ហើមខាងលើប្រែទៅជារួមតូច។ ដូច្នេះហើយ វានឹងធ្វើឲ្យលំហូរខ្យល់ដង្ហើមរងការស្ទះ រហូតដល់ធ្វើឲ្យជាលិកាជុំវិញផ្លូវដង្ហើមនោះញ័រ និងបង្កើតជាសម្លេងស្រមុកតែម្តងទៅ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីកែសម្រួលការស្រមុកនេះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បន្ថយការញ៉ាំគ្រឿងស្រវឹង
- សម្រកទម្ងន់នៅពេលធាត់ខ្លាំង
- សម្អាតច្រមូះដែលកំពុងតែតឹងជាមួយនឹងសេរ៉ូមប្រៃមុនគេង
- ចូរប្រើថ្នាំអាឡែហ្ស៊ី ឬបើកដំណើរការណ៍ម៉ាស៊ីនផ្តល់សំណើមក្នុងបរិយាកាស
- គេងចំហៀងខ្លួន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឈប់ជក់បារី៕