សាច់ដុំដែលប្រឹងខ្លាំងគឺច្រើនតែកើតឡើងជាញឹកញាប់ទៅលើកីឡាករអត្តពលកម្មតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ភាគច្រើនសាច់ដុំដែលគ្រេចតែងតែឆ្លើយតបយ៉ាងល្អជាមួយនឹងការព្យាបាលដោយមិនវះកាត់ ប៉ុន្តែករណីខ្លះក៏អាចបណ្តាលមកពីការដាច់ដោចសាច់ដុំតិចតួច ឬទាំងស្រុងបានដែរ។ យ៉ាងណាមិញ កត្តាប្រឈមនឹងការគ្រេចសាច់ដុំនេះមានច្រើនដែរដូចជា៖
- ភាពតឹងខ្លាំងរបស់សាច់ដុំ ដូច្នេះកីឡាករអត្តពលកម្មគួរតែឧស្សាហ៍ពុតពែនខ្លួនជានិច្ចផង
- អតុល្យភាពសាច់ដុំ ដែលកើតឡើងក្នុងពេលមានសកម្មភាពខ្លាំងពេក
- ស្ថានភាពមិនល្អ ឬសាច់ដុំចុះខ្សោយដែលកើតឡើងឡើងនៅពេលមានសម្ពាធច្រើនពេក
- ការចុះខ្សោយរបស់សាច់ដុំ ងាយនឹងកើតឡើងបំផុតគឺនៅពេលមានរបួសណាមួយ
- អាយុច្រើន ឬវ័យជំទង់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កីឡាអត្តពលកម្មដូចជា ការទាត់បាល់ បាល់អោប បាល់បោះ ការរត់កីឡា និងការរាំគឺជា ការប្រឈមមុខដ៏ពិសេសៗ ហើយក៏គួរតែមានការប្រុងប្រយ័ត្នបន្ថែមផង៕