គ្រប់គ្នាតែងតែប្រាថ្នាថា នឹងសប្បាយចិត្តគ្រប់ពេល ថ្វីបើរៀងនេះនិយាយទៅស្រួលក៏ដោយ តែវាអាចនឹងពិបាកនៅពេលអនុវត្តឲ្យបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) និយាយទៅ បើសិនជាយើងគ្រាន់ដឹងដឹងថា អ្វីទៅជាអាថ៌កំបាំងនៃសុភមង្គល នោះពិភពលោកទាំងមូលនឹងក្លាយទៅជាកន្លែងដ៏ល្អមួយដែលយើងចង់នៅជាមិនខានទេ។ ប៉ុន្តែមុនពេលអ្នកស្វែងរកអ្វីដែលធ្វើឲ្យអ្នកសប្តាហ៍ចិត្តនោះ យកល្អគួរតែពិនិត្យទៅលើគន្លឹះបែបវិទ្យាសាស្រ្តខាងក្រោមនេះសិន ព្រោះវាជាអ្វីដែលជួយពង្រឹងដល់អារម្មណ៍រីករាយបានយ៉ាងគួរឲ្យកត់សម្គាល់។
គេងឲ្យបានច្រើន
ការគេងគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ ហើយគ្រប់គ្នាអាចនឹងមិនទទួលបានការគេងគ្រប់គ្រាន់ឡើយ។ នេះអាចដោយសារតែការងាររវល់ច្រើន ឬនៅជាមួយមិត្តភក្តិផឹកស៊ីក៏មាន។ ដូច្នេះកាលណាយើងកាន់តែគេងមិនបានគ្រប់ ការរីករាយក្នុងជីវិតកាន់តែពិបាក។ នេះដោយសារតែរាងកាយមិនអាចទទួលបានភាពធូរស្រាលបានពេញលេញ ជាពិសេសងាយនឹងអស់កម្លាំង និអារម្មណ៍មិនល្អតែម្តង។
ចេញទៅខាងក្រៅ
មនុស្សយើងភាគច្រើនចំណាយពេលវេលានៅតែក្នុងផ្ទះ ឬកន្លែងធ្វើការ ហើយក៏មិនងាយចេញទៅខាងក្រៅដើម្បីប៉ះពាល់ពន្លឺព្រះអាទិត្យ ខ្យល់បរិសុទ្ធ និងអាកាសធាតុនៅពេលយប់ឡើយ។ ប៉ុន្តែការទទួលបានពន្លឺព្រះអាទិត្យនៅពេលព្រឹកខ្លះ មិនត្រឹមតែធ្វើឲ្យរាងកាយមានភាពធូរស្រាលទេ តែក៏អាចជំរុញដល់ការទទួលបានវីតាមីន D សម្រាប់ជួយឲ្យមានអារម្មណ៍សប្បាយចិត្តដែរ។
បិទទូរស័ព្ទ
ចាប់តាំងពីទូរស័ព្ទឆ្លាតវ៉ៃជាច្រើនអាចស្រួលទិញបាន ដូច្នេះយើងក៏ពិបាកនឹងមិនប្រើជាប់បានដែរ។ ថ្វីបើបច្ចេកវិទ្យាសព្វថ្ងៃជួយឲ្យជីវិតរស់នៅកាន់តែងាយស្រួលក៏ដោយ តែវាក៏ត្រូវការយើងចំណាយពេលវេលាជាមួយវាច្រើនពេកដែរ។ ជាអកុសល រឿងនេះបានក្លាយទៅជាប្រភពនៃភាពមិនសប្បាយចិត្តក្នុងជីវិតទៅវិញទេ ដោយសារតែវាជារឿងដែលត្រូវការយកចិត្តទុកដាក់ពេក ហើយភ្លេចអស់នូវការធ្វើទំនាក់ទំនងជាមួយមនុស្សពិតប្រកដនៅជុំវិញខ្លួន។
ហាត់ប្រាណឲ្យបានច្រើនបន្តិច
យើងដឹងហើយថា រាល់ការហាត់ប្រាណទាំងអស់គឺជាសុទ្ធសឹងតែអាចពង្រឹងដល់សាច់ដុំ និងរាងកាយឲ្យមានសុខភាពល្អ។ មែនហើយ ការបែកញើសនៅកន្លែងហាត់ប្រាណអាចជួយយើងស្រកទម្ងន់ និងមានរូបរាងសមសួនបាន ប៉ុន្តែវាក៏ផលិតជាអង់ទីគ័រ និង Endorphin សម្រាប់ជួយឲ្យយើងមានអារម្មណ៍ល្អទាំងរាងកាយ និងផ្លូវចិត្ត។ ដូច្នេះចូរចំណាយពេលវេលាហាត់ប្រាណឲ្យក្លាយជាទម្លាប់ប្រចាំថ្ងៃទៅបើសិនជាអ្នកចង់មានភាពរីករាយក្នុងជីវិតកាន់តែច្រើន។
កុំចំណាយលុយទៅលើរបស់ តែចំណាយលើបទពិសោធន៍វិញ
មានមនុស្សមួយចំនួនជឿថា លុយអាចទិញសុភមង្គលបាន ហើយក៏ច្រើនតែទាក់ទងនឹងសម្ភារៈនិយមផងដែរ។ ថ្វីបើរឿងនេះអាចធ្វើឲ្យពួកគេសប្បាយចិត្តនៅពេលដំបូងមែន ប៉ុន្តែការចាយលុយទៅលើសម្ភារៈនិយម អាចមិនគង់វង្សដូចការចំណាយលុយលើបទពិសោធន៍ឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការសិក្សាមួយបានបង្ហាញថា អ្នកដែលចំណាយលុយទៅលើបទពិសោធន៍អាចធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយចិត្តជាងអ្នកចំណាយលើសម្ភារៈ៕