តើអ្នកកំពុងតែឆ្ងល់ថាតើញ៉ាំស៊ុបមាន់ និងការ៉េមកី មួយណាល្អជាងសម្រាប់បញ្ហាឈឺបំពង់ករមែនទេ? បើអ៊ីចឹងមែន តាមរយៈអត្ថបទនេះអ្នកនឹងដឹងហើយថារបស់ក្តៅ ឬត្រជាក់ មួយណាដែលអាចសម្រួលដល់ការឈឺបំពង់ករបាន។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ មូលហេតុញឹកញាប់ដែលនាំឲ្យឈឺបំពង់ករមានដូចជា៖
- ផ្តាសាយ
- ផ្តាសាធំ
- ជំងឺរលាកបំពង់ករ
- ប្រតិកម្មអាឡែហ្ស៊ី
- ការច្រាលទឹកអាស៊ីតក្រពះ
- ជក់បារី
- ប៉ះពាល់នឹងសារធាតុរលាក ឬបំពុល។
មិនខ្វល់ថាមូលហេតុអ្វីឡើយ រឿងមួយដែលជាការពិតធំនោះគឺថា វត្តមាននៃការឈឺបំពង់ករអាចធ្វើឲ្យពិបាកនិយាយ ញ៉ាំ និងមិនស្រួលក្នុងខ្លួនបាន។ ដំណឹងដែលល្អនោះគឺថា ការឈឺបំពង់ករច្រើនតែបាត់ទៅវិញដោយខ្លួនឯង រយៈពេល ៤ ទៅ ៥ថ្ងៃ។ ករណីខ្លះ ការប្រើថ្នាំផ្សះអាចនឹងត្រូវធ្វើដោយសារតែជាការបង្ករោគដោយបាក់តេរី។ ប៉ុន្តែការបង្ករោគដោយបាក់តេរីក៏អាចជាទៅវិញបានដែរក្នុងរយៈពេលមួយសប្តាហ៍ដោយមិនបាច់ប្រើថ្នាំផ្សះទេ។
យ៉ាងណាមិញ ការដែលចង់ដឹងថា តើអាហារក្តៅ ឬត្រជាក់ មួយណាល្អចំពោះការឈឺបំពង់ករនោះ សូមតាមដានជាមួយខ្ញុំដូចខាងក្រោមនេះ៖
អាហារក្តៅ
តើការឈឺបំពង់ករអ្នកបង្កឡើងដោយជំងឺផ្តាសាយ ហើយមានអាការៈតឹងច្រមុះ និងតឹងទ្រូងដែរទេ? បើអ៊ីចឹងមែន យកល្អគួរតែញ៉ាំអាហារក្តៅឲ្យបានច្រើនបន្តិច។ គ្រប់គ្នាដឹងហើយថា អាហារភាគច្រើនដែលត្រូវបានគេណែនាំឲ្យអ្នកមានការបង្ករោគនៅផ្លូវដង្ហើមខាងលើទទួលទានខ្លាំងជាងគេនោះគឺស៊ុបមាន់ និងតែឬសឈើដូចជា តែខ្ញីជាដើម។ ចំពោះហើយផលវិញគឺថា ចំហាយក្តៅដែលហុយចេញពីអាហារហិរនឹងអាចស្រូបចូលទៅក្នុងសួតផងខណៈពេលកំពុងតែញ៉ាំ ដូច្នេះវានឹងជួយបន្ថយភាពតឹងក្នុងច្រមុះ និងទ្រូងបាន។ លើសពីនេះទៅទៀត អាហារក្តៅសម្រាប់ព្យាបាលជំងឺភ្តាសាយនេះក៏ជួយបង្កើនជាតិទឹកក្នុងខ្លួន និងឆាប់ជាពីជំងឺនេះដែរ។ ការញ៉ាំអាហារក្តៅក៏ជារឿងដ៏អស្ចារ្យមួយដែលត្រូវធ្វើដែរបើសិនជាការឈឺបំពង់ករអ្នកបង្កឡើងដោយប្រតិកម្មអាឡែហ្ស៊ី ជាពិសេសនៅពេលមានអាការៈហៀរសម្បោថែមទៀត។
អាហារត្រជាក់
តើការឈឺបំពង់ករអ្នកបង្កឡើងដោយបញ្ហាដូចជា រលាកបំពង់ករ ច្រាលទឹកអាស៊ីតក្រពះ ជក់បារី និងសារធាតុរលាកអ្វីផ្សេងមែនទេ? បើអ៊ីចឹងមែន ការញ៉ាំអាហារសម្រន់ជាអាហារត្រជាក់គួរតែធ្វើជាទៀងទាត់ហើយ។ ការពិតនោះគឺថា របស់ត្រជាក់អាចជួយផ្តល់ជាភាពស្ពឹកដល់សរសៃប្រសាទជាបណ្តោះអាសន្ន ដូច្នេះវាក៏ជួយដល់ការឈឺចាប់ និងរមាស់បានច្រើនដែរ។
អ្វីដែលល្អទៀតចំពោះអាហារត្រជាក់នោះគឺថា វាអាចបំបាត់ការឈឺចាប់លើករណីឈឺចាប់ខ្លាំងបាន។ គ្រប់គ្នាដឹងហើយថា ការ៉េមកីឬ Ice Pops គឺជាអាហារដ៏ល្អបំផុត សម្រាប់អ្នកដែលកំពុងតែមានបញ្ហាឈឺបំពង់ករ ជាពិសេសអ្នកដែលទើបតែកាត់សាច់បំពង់ករ Tosillectomy រួច ឬការវះកាត់ ឬព្យាបាលទៅលើពោះវៀនផ្នែកខាងលើតែម្តង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ក្រៅពីនេះ ទឹកដែលត្រជាក់ក៏មានប្រយោជន៍ចំពោះអ្នកឈឺបំពង់ករដែរ ដូចជា ទឹកផ្លែប៉ោម ទឹកទំពាំងបាយជូរត្រជាក់ៗ ឬទឹកធម្មតាដែលត្រជាក់៕