រឿងនេះហាក់បីដូចជារឿងល្អមួយដែលអ្នកត្រូវធ្វើព្រោះ ការញ៉ាំទឹកព្រឹកឡើងដំបូងគេនេះអាចជួយផ្តល់សំណើមដល់មាត់ និងបំពង់កបានយ៉ាងល្អ ដូច្នេះអ្នកក៏មិនអាចក្អកបានដោយសារតែការខ្សោះជាតិទឹកដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តាមពិតនោះគឺថា មនុស្សយើងតែងភ្លេចការបង្គ្រប់ជាតិទឹកដល់ខ្លួនឯង តែបែរជាចូលចិត្តញ៉ាំភេសជ្ជៈមានជាតិផ្អែម និងកាហ្វេអ៊ីនច្រើនទៅវិញ។

មានជំងឺច្រើនណាស់ដែលកាន់តែធ្ងន់ធ្ងរទៅៗនៅពេលអ្នកជំងឺមិនបានញ៉ាំទឹកគ្រប់គ្រាន់។ ការញ៉ាំទឹកមួយថ្ងៃ ៨កែវស្តាប់មើលទៅដូចជាតិចណាស់សម្រាប់មនុស្សមួយចំនួន។ មួយវិញទៀត អ្នកក៏គិតឡើងវិញទៅលើអ្វីដែលអ្នកញ៉ាំ ការគេង និងទម្លាប់នៃការញ៉ាំទឹករបស់អ្នកផង។ យ៉ាងណាមិញ របបអាហារដែលមានតុល្យភាពគឺជារឿងសំខាន់ ហើយវាច្រើនតែត្រូវបានគេមើលរំលង និងភ្លេចការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបានសុខភាពល្អទាំងផ្លូវកាយនឹងផ្លូវចិត្ត។ 

អ្វីដែលគួរចងចាំ

  • ការញ៉ាំទឹកដំបូងគេនៅព្រឹកឡើងគឺជារឿងសំខាន់ ហើយក៏គួរតែធ្វើដំបូងគេដែរមុនពេលនោមព្រឹកឡើងដែរ។ រឿងនេះនឹងជួយផ្តល់ជាជាតិទឹកដល់រាងកាយដើម្បីជំរុញដល់ការផលិតឈាមថ្មី ព្រមទាំងអុកស៊ីសែនកាន់តែច្រើនដើម្បីទ្រទ្រង់រាងកាយទាំងមូល។
  • ជំរុញដល់ការប្រុងប្រយ័ត្ន និងប្រព័ន្ធភាពស៊ាំ។ ឱកាសនៃការកើតជំងឺនឹងថយចុះយ៉ាងគួរឲ្យកត់សម្គាល់ ព្រមទាំងមានអារម្មណ៍ល្អថែមទៀតនៅពេលអ្នកញ៉ាំទឹកនៅព្រឹកឡើង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • ចូរចាំថាមិនត្រូវភ្លេចនូវអារម្មណ៍ស្រេកទឹកឡើយ និងតែងតែយល់ជានិច្ចថា បើសិនជាអ្នកញ៉ាំទឹកគ្រប់គ្រាន់ និងញ៉ាំអាហារគ្រប់គ្រាន់ អ្នកនឹងមានសុខភាពល្អ៕
Loading...