អ្នកដែលមានបញ្ហាស្បែកមុខឡើងជាតិខ្លាញ់ច្រើន តែងតែសម្គាល់ឃើញថា រន្ធញើសពួកគេរីកធំៗណាស់ ហើយពួកគេផ្ទាល់ក៏មិនពេញចិត្តនឹងស្បែករបស់ខ្លួនឯងផ្ទាល់ដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយទើបបានជាពួកគេខិតខំស្វែងរកមធ្យោបាយជាច្រើនដើម្បីបង្រួមរន្ធញើសទាំងនោះវិញ និងធ្វើយ៉ាងកុំឲ្យមើលឃើញច្បាស់។ ហេតុដូច្នេះហើយទើបខ្ញុំណែនាំនូវរូបមន្តព្យាបាលបែបធម្មជាតិពីរប្រភេទដែលសង្ឃឹមថាអាចដោះស្រាយបញ្ហារន្ធញើសរីកធំនេះបាន។
ក្រូចឆ្មាត្រសក់និងទឹកផ្កាកូឡាប
ដំបូងឡើយ ចូរយកត្រសក់មួយផ្លែចិតសម្បករបស់វាចេញ។ លាយទឹកផ្កាកូឡាប មួយស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មា ៤ ទៅ៥ដំណក់។ បន្ទាប់មកកិនចូលគ្នាជាមួយត្រសក់។ ក្រោយពីកិនចូលគ្នាហើយ អ្នកអាចយកល្បាយទាំងនោះទៅលាបលើមុខដែលកំពុងតែមានរន្ធញើសធំៗនោះបានហើយ។ ក្រោយពីលាបហើយ ចូរទុកចោលពីរបីនាទីសិនចាំលាងវាចេញ។
ទឹកក្រូចឆ្មានិងស៊ុតពណ៌ស
ចូរបង្កើតជាម៉ាសបិទមុខធម្មជាតិមួយតាមរយៈការប្រើប្រាស់ស៊ុតពណ៌សចំនួនពីគ្រាប់ និងទឹកក្រូចឆ្មា ៤ ទៅ៥ដំណក់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរយកម៉ាសដែលធ្វើរួចនេះលាបលើមុខ ហើយទុកវាចោលឲ្យស្ងួតរយៈពេល ៥នាទី ចាំលាងវាចេញ៕