ជំងឺរលាកសន្លាក់ហ្គោដអាចធ្វើទុក្ខជាការគាំងសន្លាក់ភ្លាមៗ ហើមសន្លាក់ និងឈឺចាប់ខ្លាំង ដែលវាកើតឡើងជាញឹកញាប់នោះគឺនៅម្រាមមេជើងតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺចាប់នេះអាចនឹងកើតឡើងម្តងហើយម្តងទៀតបើសិនជាមិនមានការព្យាបាលទេនោះ។ រយៈពេលយូរៗទៅ វាអាចបង្កគ្រោះថ្នាក់បន្ថែមទៀតទៅលើជាលិកា សន្លាក់ និងសរសៃចងសាច់ដុំទៀត។
ជាមួយគ្នានេះដែរ តាមរយៈការបង្កើតជាទឹកក្រឡុកដោយមានគ្រឿងផ្សំដូចខាងក្រោមនេះ អាចក្លាយទៅជារូបមន្តព្យាបាលបែបធម្មជាតិមួយសម្រាប់បំបាត់រោគសញ្ញារបស់រលាកសន្លាក់ហ្គោដនេះបាន។
គ្រឿងផ្សំ៖
- ម្នាស់មួយផ្លែ
- ទឹកផ្លែឈើរីមួយពែង
- ខ្ញីទំហំ ២,៥សង់ទីម៉ែត្រមួយដុំ
- ម្សៅរមៀត ១ ទៅ២ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ (ដាក់ក៏បានមិនដាក់ក៏បាន)
- កែវធំមួយ
- ឧបករណ៍ចម្រោះ
របៀបធ្វើ៖
- កាត់បណ្តូល និងសម្បកម្នាស់ចេញ ហើយចិតវាជាចំណិតៗ រួចដាក់ចូលទៅក្នុងម៉ាស៊ីនកិន ហើយកិនវាអោយម៉ត់ជាមួយខ្ញី
- ចាក់ទឹកផ្លែឈើរីចូល បន្ទាប់មករោយម្សៅរមៀតចូលបន្ថែម។
- ចាក់ទឹកក្រឡុកនេះទៅក្នុងកែវធំមួយ រួចទុកនៅក្នុងទូរទឹកកកយ៉ាងហោចណាស់ក៏មួយសប្តាហ៍កន្លះដែរ។
- អ្នកអាចញ៉ាំទឹកក្រឡុកនេះមួយកែវបាននៅពេលដែលមានអារម្មណ៍ឈឺចាប់ម្តងៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ដើម្បីបង្កើនរសជាតិ អ្នកអាចបន្ថែមទឹកឃ្មុំទៀតក៏បានដែរ៕