ការរលាកបំពង់កមានន័យថា ជាការឈឺរមាស់ៗ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗនៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចំបងបំផុតរបស់ជំងឺនេះគឺ ការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺបំពង់កដែលបណ្តាលមកពីវីរុស នឹងជាវិញដោយខ្លួនឯងជាមួយនឹងការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់កដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះដើម្បីបង្ការផលវិបាករបស់វា។
បើយើងមិនគិតអំពីមូលហេតុនៃការឈឺបំពង់កទេ វិធីសាស្រ្តនៃការថែទាំសុខភាបដោយខ្លួនឯងអាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នដែរដូចជា៖
សម្រាក
គេងឲ្យបានច្រើន និងថ្នមសម្លេង
ញ៉ាំទឹក
ចូរញ៉ាំទឹកឱ្យបានច្រើនដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក
ព្យាយាមញ៉ាំអាហារនិងភេសជ្ជៈផ្តល់ផាសុខភាព
ទឹកក្តៅឧណ្ហៗ ទឹកស៊ុបឆ្អឹង តែគ្មានជាតិកាហ្វេអ៊ីន ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។
ខ្ពុរទឹកអំបិល
ការខ្ពុរទឹកអំបិលអាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។
ធ្វើឲ្យខ្យល់មានសំណើម
ចូរប្រើប្រាស់ខ្យល់មានសំណើមត្រជាក់ដើម្បីបំបាត់ខ្យល់ដែលស្ងួត ហើយក៏អាចបង្ការការរលាកបំពង់កបានល្អដែរ។
ចៀសវាងសារធាតុបង្ករលាក
ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណាដែលមិនអាចបង្កការរលាកបំពង់ក។
ព្យាបាលការឈឺចាប់និងក្តៅខ្លួន
ថ្នាំប្រភេទ Ibuprofen (Advil, Motrin IB) ឬថ្នាំ Acetaminophen (Tylenol) អាចបន្ថយការឈឺបំពង់កបាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្នាំអាស្ពីរីនមានទំនាក់ទំនងនឹងជំងឺ Reye’s Syndrome ដូច្នេះចូរប្រុងប្រយ័ត្នចំពោះក្មេង ដែលប្រើថ្នាំនេះ៕