ជំងឺរលាកទងសួត មានន័យថា ជាការរលាកទៅលើភ្នាស់ខាងក្នុងរបស់បំពង់ទងសួត។ អ្នកដែលមានជំងឺបែបនេះច្រើនតែក្អកមកមានស្លេសខាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើផលវិបាករបស់ជំងឺនេះកម្រនឹងកើតមានក៏ដោយ តែជំងឺរលាកទងសួតអាចនាំឲ្យកើតជាជំងឺរលាកសួតលើមនុស្សមួយចំនួនបាន។ ដូច្នេះហើយដើម្បីបង្ការជំងឺរលាកទងសួត យកល្អគួរតែចេះវិធីបង្ការដូចខាងក្រោមនេះ៖
- ចៀសវាងការស្រូបផ្សែងបារី
- ចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយ
- ចូរលាងសម្អាតដៃជាទៀងទាត់។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាមួយគ្នានេះដែរ អ្នកក៏គួរតែពាក់ម៉ាសគ្រប់ជានិច្ចនៅពេលដឹងថាខ្លួនឯងមានជំងឺស្ទះសួតរ៉ាំរ៉ៃ ឬហៅថា Chronic Obstructive Pulmonary Disease៕