ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកនូវពាក្យមួយចំនួនដែលអ្នកគួរតែចងចាំឲ្យបានល្អ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែចងចាំថា បើអ្នកមានគ្រួសារហើយ អ្នកមិនគួរទៅទាក់ទងនឹងស្វាមីរបស់អ្នកដទៃទេ ព្រោះអាចបំផ្លាញគ្រួសារអ្នកបានយ៉ាងងាយ ថែមទាំងអាចធ្វើឲ្យគេមើលងាយអ្នកទៀតផង។
- អ្នកមិនគួរជឿជាក់ពេកទៅលើពាក្យសន្យារបស់បុរសឡើយ ព្រោះពាក្យសន្យាទាំងនោះប្រៀបដូចជាខ្យល់។ បើគេស្រឡាញ់អ្នក គេនឹងធ្វើឲ្យអ្នកមើលឃើញដោយគ្មានពាក្យសន្យាឡើយ។
- អ្នកមិនគួរទៅជិតបុរសដែលសាវ៉ា គ្មានគោលដៅ លេងល្បែង និងញ៉ាំស្រាឡើយ ព្រោះមនុស្សប្រុសទាំងនេះ មិនអាចធ្វើឲ្យអ្នកមានអនាគតដ៏ភ្លឺឡើយ មានតែបំផ្លាញអ្នកតែប៉ុណ្ណោះ។
- អ្នកក៏មិនគួរទៅជិតបុរសដែលមានចរិតឆេវឆាវដែរ ព្រោះគេអាចប្រើអំពើហឹង្សាដាក់អ្នកគ្រប់ពេលនៅពេលដែលគេមិនអាចទប់អារម្មណ៍របស់ខ្លួនបានល្អ។
- នៅពេលដែលអ្នកពេញចិត្តនឹងបុរសណាម្នាក់ អ្នកមិនគួរមើលតែជីវភាពរស់នៅរបស់គេទេ ដោយអ្នកគួរតែសង្កេតទាំងមិត្តភក្តិរបស់គេ ទើបអាចដឹងពីចរិតពិតរបស់គេ។
- អ្នកមិនគួរជឿលើមនុស្សប្រុសដែលមិនណែនាំអ្នកឲ្យមិត្តគេស្គាល់ឡើយ ព្រោះបុរសអាថ៌កំបាំងបែបនេះ នឹងអាចមានបញ្ហានៅក្រោយខ្នង។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ។
- អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីបុរសដែលហាលមាត់ខ្ចីលុយរបស់អ្នក ព្រោះបុរសដែលមានសមត្ថភាព មិនចេះខ្ចីលុយនារីឡើយ។ ដូចនេះ បើអ្នកនៅតែបន្តដើរទៅមុខជាមួយគេ អ្នកនឹងគ្មានសុភមង្គលឡើយនៅថ្ងៃអនាគត។
- អ្នកមិនគួរនៅជិតមនុស្សប្រុសដែលមិនហ៊ានចំណាយលុយលើអ្នកឡើយ ព្រោះបុរសបែបនេះ មិនអាចធ្វើឲ្យអ្នករស់នៅបានសប្បាយចិត្តឡើយ ដោយធ្វើឲ្យតែអ្នកកើតទុក្ខតែប៉ុណ្ណោះ។
- អ្នកមិនគួរដាក់លក្ខខណ្ឌទៅលើស្នេហាអ្នកឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នកទាំងពីរ នៅពេលដែលអនុវត្តមិនបានលក្ខខណ្ឌទាំងនោះ។
- អ្នកមិនគួរស្រឡាញ់មនុស្សប្រុសដែលមានចិត្តវៀចទេ ព្រោះបើចិត្តគេមិនត្រង់ នោះអ្នកនឹងរងចាំតែអង្គុយស្រក់ទឹកភ្នែកតែប៉ុណ្ណោះក្រោយពេលដែលដើរជាមួយគ្នា។ ដូចនេះ អ្នកគួរតែចងចាំឲ្យបានល្អនូវចំណុចទាំងនេះ ទើបអ្នកអាចរស់នៅបានយ៉ាងសប្បាយចិត្ត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)