ប្រសិនជាអ្នកមិនចង់ដើរដល់ផ្លូវបំបែក អ្នកគួរតែចៀសពីទង្វើទាំង៣ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកតែងតែឈ្លោះគ្នាព្រោះតែរឿងតូចតាច ហើយដល់ថ្នាក់ប្រើអំពើហឹង្សា នោះអ្នកនឹងមិនអាចការពារអាពាហ៍ពិពាហ៍អ្នកបានល្អឡើយ។ តាមពិតទៅ ការរស់នៅជាមួយគ្នា គឺចៀសមិនផុតពីការទាស់សម្តីគ្នាឡើយ ប៉ុន្តែឲ្យតែអ្នកចេះអធ្យាស្រ័យ និងចេះគោរពគ្នា នោះជម្លោះទាំងនេះនឹងអាចកាត់បន្ថយបាន។ ដូចនេះ អ្នកគួរតែចេះយល់ចិត្តគ្នា ទើបអាចរស់នៅបានយ៉ាងមានសុភមង្គល។
- អ្នកមិនគួរយកពាក្យលេងលែសគ្នាដាក់នៅលើមាត់ឡើយ ព្រោះវាអាចធ្វើឲ្យអ្នកតែងតែនិយាយពាក្យនេះចេញមក។ ជាហេតុដែលធ្វើឲ្យអ្នកអាចដើរដល់ផ្លូវមួយនេះនៅថ្ងៃណាមួយ។ ដូចនេះ មិនថាមានរឿងធំប៉ុណ្ណាក៏ដោយ ក៏អ្នកមិនគួរនិយាយពាក្យមួយនេះចេញមកដែរ បើអ្នកចង់បន្តរស់នៅជាមួយគ្នារហូតដល់ចាស់។
- ទោះបីជាអ្នកមិនពេញចិត្តនឹងគ្នាក៏ដោយ ក៏អ្នកមិនគួរលើករឿងចាស់ រឿងដែលធ្វើឲ្យប្តី ឬប្រពន្ធអ្នកឈឺចិត្តមកនិយាយដែរ ព្រោះបើអ្នកធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យគេខ្មាស់អ្នកដទៃនោះទេ ថែមទាំងអាចធ្វើឲ្យប្តី ឬប្រពន្ធអ្នកមិនអាចលើកលែងទោសដល់អ្នកឡើយ ដោយគេអាចដើរចេញពីអ្នកគ្រប់ពេល។ ដូចនេះ អ្នកមិនគួរលើកយកបញ្ជីចាស់ឡើងមកទេទោះបីខឹងយ៉ាងណាក៏ដោយ ទើបមិនធ្វើឲ្យអ្នកបាត់បង់មនុស្សដែលអ្នកស្រឡាញ់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)