តើអ្នកតែងតែបោះគ្រាប់ប៉េងបោះចោលនៅពេលរៀនចំចម្អិនមែនទេ? ឈប់ធ្វើបែបនេះទៀត! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាពដោយវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ខាងក្រោមវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានប៉េងបោះទាំងគ្រាប់ ៖

១. បញ្ចុះសម្ពាធឈាម

នោះក៏ព្រោះតែគ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលជួយរក្សាសម្ពាធឈាមល្អប្រសើរ។ ប៉ូតាស្យូមជួយទប់ស្កាត់ជំងឺលើសសម្ពាធឈាមតាមរយៈការធ្វើអោយជញ្ជាំងសសៃមានភាព
ធូរស្រាល។ 

២. គ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល

គ្រាប់ប៉េងប៉ោះក៏មានផ្ទុកជាតិសសៃខ្ពស់ផងដែរ។ ហើយការរួមបញ្ចូលអាហារជាតិសសៃអាចជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរអោយកត់សម្គាល់។

៣. កាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល

គ្រាប់ប៉េងប៉ោះមានលក្ខណៈសម្បត្តិពង្រាវឈាមដែលជួយកាត់បន្ថយហានិភ័យនៃបញ្ហាកកឈាមរារាំងការផ្គត់ផ្គង់អុកស៊ីសែនទៅខួរក្បាល។

៤. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ក៏ដូចទៅនឹងសាច់ប៉េងបោះដែរ គ្រាប់ប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុចិញ្ចឹមសំខាន់បំផុតមួយជួយរក្សានិងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ 

៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

គ្រាប់ប៉េងប៉ោះជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម lycopene ដែលមានលក្ខណៈ
សម្បត្តិទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរអោយកត់សម្គាល់។ ទោះជាយ៉ាងណាកុំភ្លេចចម្អិនប៉េងប៉ោះ ឬគ្រាប់ប៉េងបោះជាមុនសិនដើម្បីទទួលបានសារធាតុ lycopene ពេញលេញ។

៦. កាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង

គ្រាប់ប៉េងបោះក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម ប៉ូតាស្យូម និងវីតាមីន K ដែលចាំបាច់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំចៀសផុតបញ្ហាពុកឆ្អឹងផងដែរ។

សម្គាល់ ៖ ទោះជាយ៉ាងណាសម្រាប់អ្នកដែលមានបញ្ហាក្រួសក្នុងតម្រងនោមមិនគួរទទួលទានគ្រាប់ប៉េងបោះច្រើនពេកឡើយដោយសារវាមានផ្ទុកសម្បូរទៅដោយសារធាតុ oxalates៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង