សីតុណ្ហភាពរបស់រាងកាយជាធម្មតាគឺចន្លោះពី ៣៦.១ អង្សាសេ ទៅ ៣៧.២ អង្សាសេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើសីតុណ្ហភាពរាងកាយទាប ឬខ្ពស់ជាងនេះ នោះវាអាចបង្កជាបញ្ហាមិនស្រួលមួយចំនួនមិនខានឡើយ។ ទោះជាយ៉ាងណា អ្នកអាចបន្ថយ ឬបញ្ចុះកម្ដៅរាងកាយបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានអាហារ និងភេសជ្ជៈមួយចំនួន។ ថាតើអាហារ និងភេសជ្ជៈទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ និងភេសជ្ជៈទាំងនោះ ៖
១. ក្រូចឆ្មារ
ការរួមបញ្ចូលក្រូចឆ្មារក្នុងរបបអាហាររបស់អ្នក គឺជាវិធីដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយដែលជួយបន្ថយកម្ដៅរាងកាយ។ នោះក៏ព្រោះតែក្រូចឆ្មារមានផ្ទុកវីតាមីន C ដែលមានលក្ខណៈសម្បត្តិផ្ដល់ថាមពលនិងរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ។ បន្ថែមក្រូចឆ្មារ ឬទឹកក្រូចឆ្មារជាមួយទឹកធម្មតារបស់អ្នកហើយទទួលទានវាពេញមួយថ្ងៃ។
២. ឪឡឹក
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិទឹកដែលជួយកាត់បន្ថយកម្ដៅរាងកាយបានយ៉ាងប្រសើរ។ម្យាងវិញទៀតឪឡឹកក៏ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលការពារស្បែកប្រឆាំងនឹងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។
៣. បឺរទឹកដោះគោ
សម្រាប់ស្ត្រីដល់វ័យអស់រដូវដែលជួបប្រទះបញ្ហាក្ដៅភាយៗ ចូរបន្ថែមបឺរទឹកដោះគោក្នុងរបបអាហារប្រចាំថ្ងៃដើម្បីកាត់បន្ថយកម្ដៅរាងកាយ។ ការធ្វើបែបនេះក៏ប្រសើរសម្រាប់បុរសដែលមានបញ្ហាអត្រានៃការដុតរំលាយអាហារក្នុងរាងកាយឡើងខ្ពស់ផងដែរ។
៤. ត្រសក់
ជាប្រភពដ៏ល្អនៃជាតិទឹកដែលមិនត្រឹមតែជួយបន្ថយកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែក៏រក្សាសំណើមឬជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយផងដែរ។
៥. ឆៃថាវ
បន្លែមើមនេះក៏អាចជួយកាត់បន្ថយកម្ដៅរាងកាយឆាប់រហ័សផងដែរ។ ឆៃថាវជាប្រភពដ៏ប្រសើរនៃវីតាមីន C និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបញ្ចុះកម្ដៅរាងកាយគួរអោយកត់សម្គាល់។
៦. ទឹកដូង
ភេសជ្ជៈធម្មជាតិនេះមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបំពេញអេឡិចត្រូលីត្រក្នុងរាងកាយក្រោយបាត់បង់ ហើយបញ្ចុះកម្ដៅបានយ៉ាងប្រសើរ៕