ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានបន្លែ និងផ្លែឈើច្រើនជាងអាហារដទៃ គឺល្អប្រសើរណាស់ចំពោះសុខភាព ខណៈដែលបន្លែផ្លែឈើជាប្រភពដ៏អស្ចារ្យនៃវីតាមីន ជាតិរ៉ែ រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដែលរាងកាយត្រូវការ។ (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) ទោះជាយ៉ាង
ណាអ្នកគួរទទួលទានបន្លែផ្លែឈើដែលមានពណ៌ក្រហមឱ្យបានច្រើនជាង ក៏ព្រោះវាមានផ្ទុកនូវសម្បូរទៅដោយសារធាតុ carotene ជួយទប់ស្កាត់បញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺមហារីក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពដែលអ្នកអាចទទួល បន្ទាប់ពីទទួលទានបន្លែផ្លែឈើពណ៌ក្រហមជាប្រចាំ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
នោះក៏ព្រោះតែបន្លែផ្លែឈើពណ៌ទឹកក្រូចភាគច្រើនមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ម្យ៉ាងវិញទៀតបន្លែផ្លែឈើពណ៌ទឹកក្រូចក៏ជាប្រភពនៃសារធាតុ carotene ដែលមានតួនាទីយ៉ាងសំខាន់ជួយការពាររាងកាយប្រឆាំងនឹងមេរោគរោគឆ្លងផ្សេងៗផងដែរ។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ក៏មិនខុសទៅនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀត សារធាតុ carotene ដែលមានក្នុងអាហារពណ៌ទឹកក្រូចជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយ oxidative stress។
៣. បំបាត់អាការៈឈឺសន្លាក់និងការរលាកផ្សេងទៀតក្នុងរាងកាយ
អាហារពណ៌ទឹកក្រូចល្អបំផុតសម្រាប់អ្នកដែលមានបញ្ហាឈឺសន្លាក់ជាប្រចាំ។ នោះក៏ព្រោះតែសារធាតុ Carotene មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយការឈឺចាប់។
៤. ជួយអោយស្រកទម្ងន់
នោះក៏ព្រោះតែសារធាតុ Carotene ទប់ស្កាត់ការស្តុកទុកជាតិខ្លាញ់មិនចាំបាច់ក្នុងរាងកាយ ពិសេសត្រង់ក្បាលពោះ។
៥. ជួយអោយមើលឃើញបានកាន់តែច្បាស់
សារធាតុ Carotene ត្រូវបានបំលែងទៅជាវីតាមីន A ក្នុងរាងកាយ ហើយវីតាមីននេះដើរតួនាទីចាំបាច់ក្នុងការរក្សាសុខភាពភ្នែកជួយអោយមើលឃើញបានកាន់តែច្បាស់។ វីតាមីន A ក៏ជារបាំងការពារភ្នែកពីជំងឺផ្សេងៗផងដែរ។ ដូច្នេះដើម្បីសុខភាពភ្នែកល្អប្រសើរ ចូរព្យាយាមទទួលទានអាហារ
ពណ៌ទឹកក្រូចជាប្រចាំ៕