របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនម៉ាសសាច់ដុំនិងភាពសកម្មរបស់រាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាអាហារអ្វីខ្លះទៅដែលអាចជួយឱ្យឡើងសាច់ដុំគ្មានខ្លាញ់បានឆាប់រហ័សនិងល្អចំពោះសុខភាព? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីបង្កើនម៉ាសនៃសាច់ដុំឆាប់ ៖
១. ស៊ុត
ស៊ុត ជាប្រភេទនៃអាហារដ៏ប្រសើរបំផុតសម្រាប់ការកសាងបង្កើនសាច់ដុំមានសុខភាពល្អ។ ស៊ុតមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីនគុណភាពខ្ពស់ និងជាតិខ្លាញ់សុខភាពល្អ។ ដូច្នេះដើម្បីអាចកើនទម្ងន់ និងឡើងសាច់ដុំឆាប់រហ័ស ក៏ដូចជារក្សាបាននូវសុខភាពរាងកាយរឹងមាំ ចូរទទួលទានស៊ុតឱ្យបាន ៣ គ្រាប់ក្នុងមួយថ្ងៃ។
២. សាច់ទ្រូងមាន់
នោះក៏ព្រោះតែសាច់ទ្រូងមាន់មានផ្ទុកប្រូតេអ៊ីននិងវីតាមីន B ខ្ពស់ ប៉ុន្តែជាតិខ្លាញ់និងកូឡេស្តេរ៉ូលមិនល្អទាបដែលប្រសើរចំពោះសុខភាពរាងកាយទាំងមូល រួមទាំងសាច់ដុំ។
៣. សាច់គោគ្មានខ្លាញ់
ជាអាហារដែលប្រសើរបំផុតជួយឱ្យឡើងសាច់ដុំឆាប់រហ័ស។ សាច់គោគ្មានខ្លាញ់មានផ្ទុក leucine និង creatine ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សាច់ដុំ និងការកើនឡើងនូវជាលិកាសាច់ដុំថ្មី។ទោះជាយ៉ាងណាការទទួលទានច្រើនពេកក៏មិនល្អដែរសម្រាប់សុខភាព។
៤. ត្រីសម្បូរខ្លាញ់
ប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីនគុណភាពខ្ពស់និងជាតិខ្លាញ់សុខភាពល្អនោះ គឺត្រីសម្បូរខ្លាញ់។ ត្រីដូចជាត្រីសាលម៉ុន និងធូណា មិនត្រឹមតែជួយក្នុងការបង្កើនសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយទាំងមូលតាមរយៈអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលវាមានផ្ទុក។
៥. គ្រាប់ធញ្ញជាតិ
ដើម្បីបង្កើនម៉ាសសាច់ដុំគ្មានខ្លាញ់ចូរព្យាយាមទទួលទានគ្រាប់ធញ្ញជាតិមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃជាប្រចាំ។ នោះក៏ព្រោះតែក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនហើយនោះ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមផ្សេងទៀតដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនសាច់ដុំផងដែរ។
៦. អង្ករសម្រូប
ជាប្រភពដ៏ប្រសើរនៃកាបូអ៊ីដ្រាតដែលចាំបាច់សម្រាប់ការលូតលាស់នៃសាច់ដុំគ្មានខ្លាញ់។ លើសពីនេះទៅទៀតអង្ករសម្រូបក៏មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនផងដែរ៕